ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់ ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កាត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល
Thu,01 April 2021 (Time 08:56 AM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 22នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីស្ថានី​យ៍​ជញ្ជីងកូន​ដំរី ស្ថិតនៅ​ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ​ខេត្តមន្ទាយ​មានជ័យ ថ្លឹង​រថយន្តខ្សែដឹក​ទំនិញរបស់ក្រុម​ហ៊ុន​ឥន្ទ្រី ស រួច​ប្រាប់ថាលើទម្ងន់ ត្រូវបង់​ផាកពិន័យ​ចំនួន មួយ​លា​ន​រៀល(១ លានរៀល) រួចមក ក៏ស្រាប់តែ​នៅរសៀលថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២១ តៃកុង​និងព្រូ រ​ថយន្ត​បាន​លើកគ្នា​យក​រថយន្ត​​ជាង១០​គ្រឿង​ធ្វើ​ការបិតផ្លូវ​ចេ​ញ ចូល ស្ថានីយ៍ជ​ញ្ជីង​ខាង​លើ​នេះ​ ដើម្បី​សុំការ​អន្តរាគ​មន៍​ពីប្រធាន​គ្រប់គ្រងស្ថានី​យ៍ជញ្ជីង និង​ប្រ​ធានមន្ទី​រសា​ធារណៈ​ការដឹកជញ្ជូន​ខេត្តបន្ទាយ​មាន​ជ័យ។

បើតាមតៃកុង​និងព្រូរថយន្តដែល​បានលើកគ្នាតវ៉ានោះបាន​ឲ្យដឹងថា នេះមិនមែនជាលើកទីមួយ​នោះ​ទេដែល​ស្ថានីយ៍​ជញ្ជីង​ខាងលើនេះបានឃុបឃិតគ្នា​ធ្វើស៊ី ពោល​គឺ​ច្រើនលើក​ច្រើន​សារ​មក​ហើយដោយថ្លឹងលើស​ជាង៤៥តោនរហូត ដែល​ត្រូវនឹងផែន​ការកំណត់ផាកពិន័យ តែផ្ទុយ​ទៅ​វិញរា​ល់​ដែលពួក​គាត់​មុន​នឹង​ដឹក​ចេញពីក្រុមហ៊ុន​ បាន​ធ្វើការថ្លឹង​គ្រប់តោ​នដែលក្រ​សួង​កំ​ណត់​ឲ្យ ទាំង​ដឹក​ទៅភ្នំពេញ និងពីភ្នំពេញម​កក្រុងប៉ោយប៉ែត ហើយបើដឹ​កមកពីភ្នំពេ​ញមកក្រុងប៉ោ​យប៉ែត​វិញ​មាន​ស្ថានីយ៍​ជញ្ជីង​ជាច្រើន​កន្លែង នៅ​ពេល​ថ្លឹង​មិនដែ​លឆ្លើ​ថា លើសបានម្តងណានោះទេ មានតែ​ស្ថានីយ៍​ជញ្ជីង​កូនដំរី សង្កាត់និមិត្ត មួយនេះទេ ដែល​ចូលថ្លឹង​ពេល​ណាក៏ឆ្លើយ​ថា​ លើសរហូត ដោ​យ​ស៊ូទ្រាំ​នូវទង្វើ​របស់ស្ថានីជញ្ជីងខា​ងលើ​ពុំបាន​នោះ ក៏សម្រេចចិត្ត​លើកគ្នា​តវ៉ា​ ដើម្បីស្វែងរក​យុត្តិធ​ម៌​ពី​ថ្នាក់​ដឹកនាំ​របស់ក្រសួង​តែម្តងទៅ។

តៃកុង​និងព្រូរថយន្តបញ្ជាក់ថា ក្រោយពីប្រតិកម្ម និ​ងលើក​គ្នាតវ៉ាអស់​រយះពេល​ជាច្រើន​ម៉ោង​និង​ឲ្យ​ដំ​ណាង​តៃកុង​និងព្រូរ​ថយន្ត​ចូល​ជួប​ចាចា​រគ្នា​មក​នោះ​ ខាងមន្ត្រីស្ថានីយ៍​ជញ្ជីងបាន​ឲ្យរថ​យន្ត​ដែល​ថ្លឹង​រួចថា​លើស​តោន​ចូលថ្លឹង​ម្តងទៀត​ ជាលទ្ធផល​ឃើញថា ខុសគ្នានៅ​មុន​ពេលថ្លឹងទម្ងន់​ជាង​៤៥​តោន​ត្រូវផាកពិន័​យ តែ​ក្រោយពេ​លថ្លឹងនៅ​សល់​៤៤​តោន ៣០០គីឡូ​ ដែលមិនត្រូវផាកពិន័យ​ទៅ​វិញ​ រួច​បាន​អនុញ្ញាត​ឲ្យពួក​​គាត់បន្តដំណើរ​ដោយ​មិនមាន​ការផាកពីន័យឡើយ។

ជាមួយគ្នានោះដែរពួកគាត់បានស្នើ​​ឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការនិង​ដឹងជញ្ជូន​ អញ្ជើញ​ពិនិ​ត្យមើល​មន្ត្រី​ក្រោម​ឱវ៉ាត​ផង​ ដើម្បីជៀស​វាងនាំ​ឲ្យ​ប៉ះពាល់​ដល់ស្ថានីយ៍​ជញ្ជីង និងម​ន្ត្រីល្អៗ​ផ្សេ​ង​ជា​ច្រើន​រូបទៀត​។

ជំវិញបញ្ហាខាងលើនេះដែរអ្នកសារព័ត៌មាន​យើង​មិនអាច​សុំការ​ពន្យល់​ណាមួយពីមន្ត្រី​នៅស្ថានីយ៍​ជញ្ជីង​ខាង​លើបានទេ ខណៈចូល​សួរនាំពួក​គាត់មិនឆ្លើយតប ឈរធ្វើមិនដឹង​ថែ​មទាំងដេញអ្នក​សារ​ព័ត៌​មា​នចេញទៀត​ផង។

ដោយឡែក​លោក សុក ចាន់ថា ​ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ក៏​មិន​អាច​សុំការ​ពន្យល់​ណាមួយបានដែរដោយ​ខលទូរសព្ទ័​ចូលគ្មានអ្នកទទួល៕​​​

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តបន្ទាយ​មានជ័យ​ សម្រេចបិតផ្សារ​ម៉ាឡៃ ស្ថិត​នៅក្នុងភូមិវា​លហា​ត់ ដែលជាទី​តាំងមាន​ការ​ពាក់​ព័ន្ធ​នឹងការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ ក្នុង“ព្រឹត្តកា​រណ៍សហ​គមន៍ ​២០​ កុម្ភៈ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្ត​មសេនី​យ៍​ទោ ស្នងកា​រនគរបា​លខេត្តបន្ទាយមាន​ជ័យ អញ្ជើញចុះពិនិត្យ​ទីជម្រក និង​សួរ​សុខ​ទុក្ខ​ដល់កងកម្លាំង ដែល​ប្រចាំការតាមគោ​លដៅក្នុងភូមិសាស្រ្ត ក្រុងប៉ោ​យ​ប៉ែត បន្ទាប់​ពីមា​ន​ភ្លៀង ផ្គររន្ទៈ និងខ្យល់​ក​ន្រ្តាក់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ដោយសារ​ខ្យល់​កន្ត្រាក់ បានធ្វើ​ឲ្យរោងត្រួត​ពិនិត្យ របស់កងកម្លាំងនៅកន្លែង​បិតខ្ទប់ និងផ្សារមង្គល​ដួ​ល​រ​លំ​​រាបដល់ដី បណ្តាល​ឲ្យ​សង្គត់​លើរថយន្ត និងខួច​ខាតសម្ភារៈមួយ​ចំនួន​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរក្រុងប៉ោយប៉ែត ដាក់លេខទូរស័ព្ទមន្ត្រី​សាលាក្រុង ដល់ប្រ​ជាពលរដ្ឋ ដែល​មានបញ្ហា​ខ្វះខា​ត​ជីវភាព​ក្នុង​អំឡុងពេលបិ​ទខ្ទប់ និងបញ្ហា​សុខភា​ពសង្ស័យ​រោគសញ្ញា​នៃជម្ងឺកូវីត-១៩ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈបញ្ជាការឯ​កភាព ខេត្តបន្ទាយមានជ័យ បើកប្រជុំបន្ទាន់ ដើម្បី​ពង្រឹងប្រសិទ្ធភាព​ការងារ​ប្រ​យុទ្ធ​ប្រឆាំង​និងជំងឺកូវីដ​១៩ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1417 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
62525 នាក់
ខែនេះ :
163258 នាក់
3 ខែនេះ :
379759 នាក់
សរុប :
1456478 នាក់