ថ្ងៃទី១៧ ខែមករា ឆ្នាំ២០៥០
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ក្រុមយុវជនការពារសន្តិភាព​ ចូលជួបសម្តែងការគួរសម​ និងសួរសុខទុក្ខដល់ឯកឧត្តមឧត្តមសេនីយ៍​ យ៉ង់​ ម៉ៅ​ និងនាយទាហ៊ាន​ ពលទាហ៊ានទាំងអស់ នៅក្រសួងការពារជាតិ​
Sat,04 December 2021 (Time 06:55 AM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 36នាក់)


រាជធានីភ្នំពេញ:ក្រុមយុវជនការពារសន្តិភាព​ ដឹកនាំដោយលោក​ ឈាង​ ឆុំ​ អនុប្រធានប្រតិបត្តិក្រុមយុវជនការពារសន្តិភាព​ តំណាងដ៏ខ្ពង់ខ្ពស់លោក​ សូ​ រតន:​ ប្រធានប្រតិបត្តិក្រុមយុវជនការពារសន្តិភាព​ កាលពីព្រឹកថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ២០២១​ បានដឹកនាំប្រតិភូអមដំណេីរ​ចូលជួបសម្តែងការគួរសម​ និងសួរសុខទុក្ខដល់ឯកឧត្តមឧត្តមសេនីយ៍​ យ៉ង់​ ម៉ៅ​ នាយករងប្រចាំការនៃនាយកដ្ឋានអភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍​ អ៊ុក​ កោសា​ អគ្គនាយកនៃអគ្គយកដ្ឋាន​ នយោបាយ​ និងកិច្ចការបរទេស​ នៃក្រសួងការពារជាតិ​ និងសួរសុខទុក្ខដល់នាយទាហ៊ាន​ ពពលទាហ៊ានទាំងអស់ នៅក្រសួងការពារជាតិ​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងខណ្ឌកំបូល​ រាជធានីភ្នំពេញ។

ក្នុងជំនួបសួរសុខទុក្ខនោះផងដែរ​ ឯកឧត្តមឧត្តមសេនីយ៍​ យ៉ង់​ ម៉ៅ​ បានកោតសសេីរដល់ក្រុមយុវជនការពារសន្តិភាព​ ដែលដឹកនាំដោយលោក​ សូ​ រតន:​ ប្រធានប្រតិបត្តិក្រុមយុវជនការពារសន្តិភាព​ ដែលបានបង្កេីតសមាគមក្រុមយុវជនការពារសន្តិភាព​ នេះឡេីងដែលជាចលនាមួយក្នុងការការពារសន្តិភាព​ ស្ថេរភាពនយោបាយ​ដោយបានគាំទ្រគណ:បក្សប្រជាជនកម្ពុជា​ ការងារមនុស្សធម៌​ និងបានវាយបកទៅកាន់ក្រុមជនបក្សប្រឆាំង​ ឬជនអគតិមួយចំនួនដែលបានបង្ករការរំខានដល់ការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ជាប្រមុខ​។​

ឯកឧត្តម​បន្តទៀតថា​ កម្ពុជា​ កំពុងមានសុខសន្តិភាព​ និងការអភិវឌ្ឍន៍បរិបូណ៌​នេះដោយសារតែការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ដែលលោកបានដឹកនាំប្រទេសតាំងពីភ្នក់ភ្លេីងសង្គ្រាម​ រហូតប្រទេសជាតិមានសុខសន្តិភាព​ និងការអភិវឌ្ឍន៍ឥតឈប់ឈរ​ ។

ជាមួយគ្នាឯកឧត្តម ក៏បានផ្តាំផ្ញេីរ​ និងលេីកទឹកចិត្តដល់ក្រុមយុវជនការពារសន្តិភាពអោយបន្តរសកម្មភាពទៅតាមទិសដៅនៃការបង្កេីតក្រុមរបស់ខ្លួ​ន​ ដេីម្បីសង្គមជាតិយេីងទាំងអស់គ្នា​ និងបន្តគាំទ្រពេញទំហឹងគណៈបក្សប្រជាជនកម្ពុជា​ និងការដឹកនាំរបស់សម្តេចតេជោ​ ការធ្វេីការងារមនុស្សធម៌​ ជាចំណែកក្នុងការជួយសម្រាលដល់ថ្នាក់ដឹកនាំ​នៅពេលមានចម្លោះប្រហោង​ និងបន្តវាយបកទៅក្រុមប្រឆាំងអោយបានលឿនបំផុតនៅពេលពួកទាំងនោះចេញមុខមកប្រហារដល់ថ្នាក់ដឹកនាំរបស់យេីងដោយគ្មានហេតុផល។

បន្ទាប់ពីបញ្ចប់ការសួរសុខទុក្ខ​ ក្រុមយុវជនការពារសន្តិភាព​ បានឧបត្ថម្ភថវិកាចំនួន២លាន​ ដោយក្នុង១លានរៀលសម្រាប់នាយប្រេីប្រាស់ក្នុងនាយកដ្ឋាន​ និង១លានរៀលទៀតសម្រាប់ចូលរួមក្នុងការកសាងផ្លូវ១ខ្សែរក្នុងខេត្តកំពង់ស្ពឺ​ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តធុនធំ​សឺមីរ៉ឺម៉ក មិនគោរពភ្លើង​សញ្ញា​ត្រង់ស្តុបទី១ ក្រុងសិរីសោភ័ណ បុក​រថយន្ត​និង​ចូលផ្ទះ​ពលរដ្ឋបង្ក​ការខូចខាត សំណាងមិនបណ្តាល​ឲ្យមនុស្សគ្រោះថ្នាក់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងកា​រនគរបា​លខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ នាំយក​អំណោ​យជាគ្រឿងឧបភោគ បរិភោ​គ ចែក​ជូនសិស្ស និស្សិត ៤៤នាក់ នៅវិទ្យាស្ថាន​ពហុបច្ចេកទេស (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ​ចំនួន៥១នាក់ ត្រូវទាហានថៃចាប់ឃាត់ខ្លួននៅ​​ខេត្តស្រះកែវ បន្ទាប់ពី​លួចឆ្លងដែន​ដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំរវាងគ​ណៈក​ម្មាធិ​ការដោះស្រាយ​ផលប៉ះពាល់​អគ្គិស​នីកម្ពុជា​ជាមួយអនុគណៈ​កម្មការដោះ​ស្រា​យផលប៉ះពាល់ ខេត្តបន្ទាយមានជ័យ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2856 នាក់
ម្សិលមិញ :
4224 នាក់
សប្តាហ៍នេះ :
67447 នាក់
ខែនេះ :
262681 នាក់
3 ខែនេះ :
706670 នាក់
សរុប :
3213906 នាក់