ថ្ងៃទី១៧ ខែមករា ឆ្នាំ២០៥០
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
លោក បោន ប៊ិន អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់មតិផ្ទៃក្នុងគណបក្ស ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧)
Sat,04 December 2021 (Time 05:54 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 87នាក់)


ខេត្តបន្ទាយមានជ័យ:លោក បោន ប៊ិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់មតិផ្ទៃក្នុងគណបក្ស ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧)។

ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនឃុំចំណោម ដោយមានការអញ្ជើញពីលោក សាំង សាវ៉ាត អនុប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំចំណោម លោក ស៊ុន សម្បត្តិ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោម និងប្រធាន-អនុប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង១៨ផងដែរ។

លោក បោន ប៊ិន បានមានមតិសំណេះសំណាលជាមួយសមាជិក សមាជិកា អង្គបោះឆ្នោតចំនួន២០០នាក់នាឱកាសនោះថា ការបោះឆ្នោតស្ទាបស្ទង់មតិផ្ទៃក្នុងគណបក្សជ្រើសរើសបេក្ខជនឈរឈ្មោះនេះ គឺផ្ដោតលើលក្ខណ:សម្បត្តិ ដូចជាមានគោលជំហរស្មោះត្រង់ ម៉ឺងម៉ាត់ ហ្មត់ចត់ សុខភាពល្អ មានសមត្ថភាព ចំណេះដឹង មានពេលវេលាគ្រប់គ្រាន់ ក្នុងការបំពេញតួនាទី-ភារកិច្ច ជូនបក្ស និងប្រជាជននៅមូលដ្ឋានបានល្អប្រសើរ និងមានសីលធម៌ល្អ ប្រជាប្រិយភាព ទទួលបានពីបក្ស និងប្រជាជន ។

លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណោម បានបន្តទៀតថា កិច្ចប្រជុំថ្ងៃនេះគឺមានគោលបំណងយកជ័យជំនះលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តធុនធំ​សឺមីរ៉ឺម៉ក មិនគោរពភ្លើង​សញ្ញា​ត្រង់ស្តុបទី១ ក្រុងសិរីសោភ័ណ បុក​រថយន្ត​និង​ចូលផ្ទះ​ពលរដ្ឋបង្ក​ការខូចខាត សំណាងមិនបណ្តាល​ឲ្យមនុស្សគ្រោះថ្នាក់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងកា​រនគរបា​លខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ នាំយក​អំណោ​យជាគ្រឿងឧបភោគ បរិភោ​គ ចែក​ជូនសិស្ស និស្សិត ៤៤នាក់ នៅវិទ្យាស្ថាន​ពហុបច្ចេកទេស (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ​ចំនួន៥១នាក់ ត្រូវទាហានថៃចាប់ឃាត់ខ្លួននៅ​​ខេត្តស្រះកែវ បន្ទាប់ពី​លួចឆ្លងដែន​ដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំរវាងគ​ណៈក​ម្មាធិ​ការដោះស្រាយ​ផលប៉ះពាល់​អគ្គិស​នីកម្ពុជា​ជាមួយអនុគណៈ​កម្មការដោះ​ស្រា​យផលប៉ះពាល់ ខេត្តបន្ទាយមានជ័យ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2396 នាក់
ម្សិលមិញ :
4224 នាក់
សប្តាហ៍នេះ :
66987 នាក់
ខែនេះ :
262221 នាក់
3 ខែនេះ :
706210 នាក់
សរុប :
3213446 នាក់