ថ្ងៃទី១៧ ខែមករា ឆ្នាំ២០៥០
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
សាខាកាកបាទក្រហម​កម្ពុជា​ ​ខេត្ត​ប៉ៃលិន​ នាំយកគ្រឿងដណ្តប់រដូវរងា ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនដល់ចាស់ជរា ប្រជាពលរដ្ឋ និងប្រជាការពា​រ​ ក្នុងសង្កាត់​ទាំង​៤​ ក្នុងក្រុងប៉ៃលិន​
Fri,03 December 2021 (Time 11:56 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 27នាក់)


ខេត្តប៉ៃលិន៖នៅថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា, ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ក៏ដូចជាបាននាំយកអាវរងា​ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ចាស់ជរា ប្រជាពលរដ្ឋដែល​មានជីវភាពខ្វះខាតដោយ​សារវិបត្តិកូវីដ-១៩ និងប្រជាករពារភូមិ ចំនួន​ ៦១២គ្រួសារ នៅក្នុងសង្កាត់ទាំងបួន​ នៃក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយ​មិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ ។

លោកជំទាវបន្តថា​ ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជម្រុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះទាំង០៧ប្រការរបស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលាចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទេវហេតុ ផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាព ខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ មេរោគ អេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ក៏ដូចជាមេរោគបំប្លែងថ្មី​ អូមីក្រុង​ ហើយជាក់ស្តែងនាពេលនេះ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ ក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩នេះ។

លោកជំទាវ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេក ក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បំលែងថ្មី(អូមីក្រុង) នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់ រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ចាស់ជរា ​ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និង​ប្រជាការពារ​មាន៤សង្កាត់ គឺនៅសង្កាត់ប៉ៃលិន សង្កាត់បរយ៉ាខា សង្កាត់ទួលល្វា និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយក្នុងមួយគ្រួសារៗទទួលបាន អាវរងា១ ភួយ១ ក្រមា១ និងថវិកាចំនួន ៥០០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តធុនធំ​សឺមីរ៉ឺម៉ក មិនគោរពភ្លើង​សញ្ញា​ត្រង់ស្តុបទី១ ក្រុងសិរីសោភ័ណ បុក​រថយន្ត​និង​ចូលផ្ទះ​ពលរដ្ឋបង្ក​ការខូចខាត សំណាងមិនបណ្តាល​ឲ្យមនុស្សគ្រោះថ្នាក់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងកា​រនគរបា​លខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ នាំយក​អំណោ​យជាគ្រឿងឧបភោគ បរិភោ​គ ចែក​ជូនសិស្ស និស្សិត ៤៤នាក់ នៅវិទ្យាស្ថាន​ពហុបច្ចេកទេស (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ​ចំនួន៥១នាក់ ត្រូវទាហានថៃចាប់ឃាត់ខ្លួននៅ​​ខេត្តស្រះកែវ បន្ទាប់ពី​លួចឆ្លងដែន​ដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំរវាងគ​ណៈក​ម្មាធិ​ការដោះស្រាយ​ផលប៉ះពាល់​អគ្គិស​នីកម្ពុជា​ជាមួយអនុគណៈ​កម្មការដោះ​ស្រា​យផលប៉ះពាល់ ខេត្តបន្ទាយមានជ័យ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2613 នាក់
ម្សិលមិញ :
4224 នាក់
សប្តាហ៍នេះ :
67204 នាក់
ខែនេះ :
262438 នាក់
3 ខែនេះ :
706427 នាក់
សរុប :
3213663 នាក់