ថ្ងៃទី១៧ ខែមករា ឆ្នាំ២០៥០
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
មន្ទីរអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍន៍ ការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយអនាម័យ
Fri,03 December 2021 (Time 04:15 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 39នាក់)


ខេត្តបន្ទាយមានជ័យ:ក្នុងកិច្ចប្រជុំ កម្មវិធីអភិវឌ្ឍន៍គោលនយោបាយ
ការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឲ្យបានល្អ យោងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល និង ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចុះថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៩ លិខិតលេខ ៧៥២៤ អ.ស.ប ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីល្ងាច ថ្ងៃទី២ ធ្នូ ឆ្នាំ ២០២១ នៅក្នុងសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោកអោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកនិងជានាយកគម្រោង លោក នួន ពេជ្រនិមិត្ត អគ្គនាយករងបច្ចេកទេសនិងជាប្រធានគ្រប់គ្រងគម្រោង លោក លោកស្រី អភិបាលរងស្រុក អង្គការដៃគូរនិងក្រុមការងារបច្ចេកទេស នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាច្រើននាក់ទៀតនោះ លោក ជាយុ ទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទបានប្រគល់តួនាទីនិងភារកិច្ចទៅឲ្យស្រុកនៅតាមជនបទកាន់កាប់វិញ មាន៦ ស្រុក ១/គឺស្រុកមង្គលបរី ២/ស្រុកភ្នំស្រុក ៣/ស្រកព្រះនេត្រព្រះ៤/ ស្រុកអូរជ្រៅ ៥/ស្រកថ្មពួក ៦/ស្រុកស្វាយចេក តែក្នុងនោះមន្ទីរអភិវឌ្ឍន៍ជនបទចាំជួយទាំង៦ស្រុកខាងច្ចេកទេសវិញ។


ក្នុងនោះលោក អោមចន្ថា បានមានប្រសាសន៍ថា គម្រោងកម្មវិធីអភិវឌ្ឍផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាតនិងអនាម័យជនបទកំពុងអនុវត្តមានពីរផ្នែកធំៗមួយការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទដោយនិរន្តភាព មុខងារផ្ដល់សេវាអនាម័យជនបទបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនិងការសាងសង់ជួសជុលថែទាំបង្គន់អនាម័យសាធារណៈ មុខងារថែទាំនិងជួសជុលបង្គន់និងផ្គត់ផ្គង់ទឹកស្អាតជនបទគ្រប់ប្រភេទដើម្បីពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិទាក់ទងនឹងការជួសជុល និងថែទាំប្រពន្ធផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទក្រកបដោយនិរន្តភាពក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងរៀបចំគោលការណ៍ណែនាំមួយចំនួនទៅតាមស្តង់ដារគុណភាពទឹកស្អាតជនបទនីតិវិធីត្រួតពិនិត្យគុណភាពទឹកស្អាតជនបទការជួសជុល និងថែទាំប្រពន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ តាមគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីការគ្រប់គ្រងកាកសំណល់លាមកគ្រួសារ នៅតាមជនបទតាមយុទ្ធសាស្ត្រក្រោយពេលទទួលបានការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។

ជាមួយគ្នានោះដែរលោក ស្រ៊ិន ពុទ្ធីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមន្ត្រីរដ្ឋបាលស្រុកមិនទាន់មានផ្នែកការិយាល័យទឹកស្អាតនិងអនាម័យជនបទទេក្រោមការគ្រងរបស់រដ្ឋបាលស្រុកមួយចំនួនមិនទាន់បានចាត់តាំងមន្ត្រីទទួលបន្ទុកការងារទឹកស្អាតនិងអនាម័យជនបទ ឲ្យមានតួនាទីនិងភារកិច្ចការងារទឹកស្អាតនិងអនាម័យជនបទមិនទាន់បានកំណត់ជាផ្លូវការនៅឡើយទេស្រុកភាគច្រើនកំពុងតែមមាញឹកនឹងបញ្ហាកូវីត.១៩។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាការវាយតម្លៃវិស័យទឹកស្អាតនិងអនាម័យជនបទទាមទារការចូលរួមដៃគូអភិវឌ្ឍន៍ការងារទឹកស្អាតនិងអនាម័យជនបទភាគច្រើនត្រូវការទីប្រឹក្សាបច្ចេកទេស២រូបអ្នកជំនាញទឹកស្អាតនិងជំនាញអនាម័យដាច់ដោយឡែកពីគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តធុនធំ​សឺមីរ៉ឺម៉ក មិនគោរពភ្លើង​សញ្ញា​ត្រង់ស្តុបទី១ ក្រុងសិរីសោភ័ណ បុក​រថយន្ត​និង​ចូលផ្ទះ​ពលរដ្ឋបង្ក​ការខូចខាត សំណាងមិនបណ្តាល​ឲ្យមនុស្សគ្រោះថ្នាក់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងកា​រនគរបា​លខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ នាំយក​អំណោ​យជាគ្រឿងឧបភោគ បរិភោ​គ ចែក​ជូនសិស្ស និស្សិត ៤៤នាក់ នៅវិទ្យាស្ថាន​ពហុបច្ចេកទេស (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ​ចំនួន៥១នាក់ ត្រូវទាហានថៃចាប់ឃាត់ខ្លួននៅ​​ខេត្តស្រះកែវ បន្ទាប់ពី​លួចឆ្លងដែន​ដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំរវាងគ​ណៈក​ម្មាធិ​ការដោះស្រាយ​ផលប៉ះពាល់​អគ្គិស​នីកម្ពុជា​ជាមួយអនុគណៈ​កម្មការដោះ​ស្រា​យផលប៉ះពាល់ ខេត្តបន្ទាយមានជ័យ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2252 នាក់
ម្សិលមិញ :
4224 នាក់
សប្តាហ៍នេះ :
66843 នាក់
ខែនេះ :
262077 នាក់
3 ខែនេះ :
706066 នាក់
សរុប :
3213302 នាក់