ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
រដ្ឋលេខាធិការក្រសួង​ការពារជាតិ ក្រើនរំលឹកដល់​សមត្ថកិច្ចការពា​រព្រំដែន ត្រូវការពារសុវត្ថិភាព ជូន​ប្រជាពលរដ្ឋ
Tue,12 January 2021 (Time 10:18 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 17នាក់)


ខេត្តប៉ៃលិន៖ក្នុងឪកាសអញ្ជើញចុះ​​សួរសុខទុក្ខ និងនាំយកស្បៀងអា​ហារ ជូនដល់កងកម្លាំង តាមប​ណ្តោយ​ខ្សែរបន្ទាត់ព្រំដែន ​រវាងខេត្តប៉ៃលិន និងខេត្តចា​ន់បុរី ប្រទេសថៃ​ នារសៀលថ្ងៃទី១២ ខែម​ក​រា ឆ្នាំ២០២១ ឯកឧត្តម ​នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រ​ធាន​ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានជំរុញដល់​កម្លាំងសមត្ថកិច្ច​ការពា​រព្រំដែនទាំងអស់ ត្រូវការពារសុវត្ថិភាព ជូនប្រជាពលដ្ឋ មិនត្រូវគម្រាមកំហែង បំភ័យ ពលរដ្ឋ ពេល​ដែលពួកគាត់ឆ្លងដែនមកកម្ពុជាវិញ។

ពិធីនេះក៏មានការអញ្ជើញ​ចូលរួមពីឯកឧត្តម សៅ សារ៉ា​ត់ អ្នកតំ​ណាងរាស្ត្រមណ្ឌលប៉ៃលិន លោក​មេបញ្ជាការប្រចាំទិសប៉ៃលិន~សំឡូត លោកមេបញ្ជាការសឹករងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត យុវជនស.ស.យ.កខេត្ត ជាច្រើននាក់ផងដែរ។

មានប្រសា​សន៍ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិកា​រក្រសួងការ​ពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានពាំនាំនូវ​បណ្តាំផ្ញើសាកសួរសុខទក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ច​កាលសម្តេចតែងតែគិតគូពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់កាលៈទេសៈ

ហើយក្នុង​នាមឯកឧត្តមផ្ទាល់ ក៏បានធ្វើការកោតសរសើរ និងលើកទឹកចិត្ត ចំពោះការលះបង់ទាំ​ង​កម្លាំ​ងកាយចិត្ត របស់កងកម្លាំងទាំងអស់ ព្រមទាំងបានផ្តាំផ្ញើអោយបងប្អូនមានស្មារតីមុះមុត មាន​សាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានល្អអោយក្លាយទៅជាសាច់ឈាមតែមួយ ក្នុងការទប់​ស្កាត់កា​ររីករាលដាលវីរុសកូវីដ១៩ និងការពារសុវត្ថិភាពជូនប្រជាពលដ្ឋ មិនត្រូវគម្រាមកំហែង បំភ័យព​ល​ករពេលឆ្លងដែនមក។

ដោយអោយពួ​កគាត់ឆ្លងដែនមកតាមសម្រួល រួចរាយការណ៍ទៅគ្រូពេទ្យជំនាញ ដើម្បីនាំពួកគេ​ទៅមណ្ឌលធ្វើចត្តា​ឡីស័ក ដែលបានរៀបចំរួចដោយ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ។

ឯកឧត្តម បានបន្តថា៖ក្រៅពីបេសកកម្មប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ កងកម្លាំងទាំង៣ប្រភេទ ក៏ត្រូវតា​មដាននិងរក្សាសណ្តាប់ធ្នាប់ សន្តិសុខតាមព្រំដែន ទប់ស្កាត់និ​ងបង្រ្កាបរាល់​បទល្មើស​ឆ្លង​ដែន ការជួញដូរខុសច្បាប់ផងដែរ ។

សូមបញ្ជាក់ថា៖ស្បៀងអាហារ និងសម្ភារៈ ដែលបានឧបត្ថម្ភ ដល់កងកម្លាំងការពារព្រំដែន ក្នុងមួយ​គោលដៅៗ មាន៖ ម៉ាស៤ប្រអប់ កៅស៊ូតង់ធំ១ អង្ករ៥០គីឡូ ទឹកស៊ីអ៊ីវ ១យួរ មី៣កេស ត្រីខ២យួរ ទឹកសុទ្ធដប​ធំ ៤យួរ ទឹកក្រូច៣៦ដប ពងទា៦០គ្រាប់ ជែលអាល់កុល ១ឡូ និងថវិកាមួ​យចំនួនផង​ដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេ​ត្តបន្ទាយមានជ័យ ទទួល​យកសំណូមពរ និងបញ្ហាប្រឈ​មរបស់​ប្រជាព​លរដ្ឋនៅក្នុងស្រុកថ្មពួក ដែល​បានលើកឡើង ក្នុងវេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់​ក្រុម​ប្រឹក្សាខេត្ត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូ​នខ្លួន​ថៅ​កែ​ដេប៉ូ​បូម​ខ្សាច់ នៅ​គល់​ស្ពាន​ព្រែក​សំ​រោងម្នាក់ ទៅតុលាការ​ភ្នំពេញ ពាក់ព័ន្ធ​បទ​ល្មើ​ស មិន​បំពេញ​កាតព្វកិច្ច​ ចំពោះ​ឧបករណ៍​​ដែល​អាច​ជួញដូរ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ​ករណីគ្រឿង​ញៀន (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតរាប់តោន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជិះម៉ូតូនៅតាមដងផ្លូវសុខៗ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល បណ្តាលឲ្យរងរបួសយ៉ាងដំណំ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
687 នាក់
ម្សិលមិញ :
5594 នាក់
សប្តាហ៍នេះ :
31138 នាក់
ខែនេះ :
130291 នាក់
3 ខែនេះ :
355275 នាក់
សរុប :
1033816 នាក់