ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
លោក គឹម បញ្ញា និងលោក លី សារី ដឹកនាំកិច្ចប្រជុំស្តី​ពីការអនុវត្តកម្មវិធី លើកកម្ពស់សុវត្ថិភាព​ ចរាចរណ៍ សម្រាប់កម្មក រនិយោជិកនៅ​កម្ពុជា
Wed,24 November 2021 (Time 09:11 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 9នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គឹម បញ្ញា នាយកអង្គការមូលនិធិ បង្ការរ បួសអាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក លី សារី អភិបា​លរងខេត្តបន្ទា​យមាន​ជ័យ បាន​ដឹកនាំកិច្ចប្រជុំនៅ​សាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ស្តីពីការអនុវត្តកម្មវិធីលើក​កម្ពស់សុ​វត្ថិភា​ពចរាចរណ៍សម្រាប់កម្មករ ​និយោជិតនៅកម្ពុជា។

ក្នុងឱកាសនោះលោក គឹម បញ្ញា បានមានប្រសាសន៍ថា៖ អង្គការមូលនិធិ បង្ការរបួសអាស៊ីកំពុងអ​នុវត្ត​កម្មវិធីនានានៅតាមរោ​ងចក្រចំនួន៣៧ ដែលមានគោលដៅលើកកម្ពស់ សុវត្ថិភាពចរាចរណ៍​សម្រាប់កម្មករនិយោជិ​កនៅកម្ពុជា ពិសេសក្នុងគោលបំណងពង្រឹងកាទំនាក់ទំនងជំរុញកិច្ចសហ​ប្រតិបត្តិការការព្រមទាំងបង្កើនសកម្មភាពរួមសំដៅ ធ្វើឲ្យប្រសើរឡើង​នូវសុវត្ថិភាព ក្នុងការធ្វើដំ​ណើរទៅមកបំពេញការងាររបស់កម្មករ និយោជិកនៅកម្ពុជា បម្រើការក្នុងវិស័យកាត់ដេរសម្លៀកបំ ពាក់ និងផលិតស្បែកជើង។

លោកបញ្ជាក់ថា៖ អង្គការមូលនិធិបង្ការរបួសអា ស៊ី បានរំពឹងទុកថានៅឆ្នាំ២០២២ កម្មវិធីទាំងនេះនិ​ងរួមចំណែក៖
១.ផ្ដល់កា របណ្ដុះបណ្ដាលអំពីការបើកបរដោ យសុវត្ថិភាព និងសេដ្ឋកិច្ចភាពដ​ល់អ្នកបើកបរ​រថយន្ត ដាក់កម្មករទាំងអស់​នៅកម្ពុជា។
២.បង្កើត​ឲ្យមានគោល នយោបាយសុវត្ថិភាពចរាច រណ៍ ដោយទ​ទួលការឯ​កភាពពី​ស្ថាប័នរដ្ឋា​ភិបាល និងអនុវត្តតាម​រោងចក្រនៅទូទាំងប្រទេស។
៣.ជំរុញកា រផ្លាស់ប្ដូរពី​រថយន្តដឹកទំនិញ​សម្រាប់យកដឹកកម្មករ ទៅជារថយន្តដឹកអ្នកដំណើរដោយ សុវត្ថិ​ភាព។
៤.ជំរុញការបណ្ដុះ បណ្ដាលបច្ចេកទេស បើកបរម៉ូតូដោយឥតគិតថ្លៃ​កម្មករនិយោជិត។
៥.លើកទឹកចិត្តឲ្យមានការផ្ដល់មួកសុវត្ថិភា​ព ដោយមិនគិតថ្លៃដល់កម្មករនិយោជិក។

ជាមួយគ្នានោះលោក លី សារី ក៏បានថ្លែង​នូវការកោ​តសរសើរចំពោះ អង្គការមូ​លនិធិ បង្ការរបួស អាស៊ី ដែល​បានចូលរួម ចំណែកគាំទ្រ និងសហប្រតិបត្តិការការ ជាមួយ​អាជ្ញាធរ ខេត្តយើងក្នុងគោ​លដៅលើ​កកម្ពស់សុវត្ថិភាពចរាច​រណ៍ សម្រាប់កម្មករនិយោជិតនៅកម្ពុជា ក៏ដូចជា នៅខេត្តបន្ទាយ មានជ័យ។

ជាងនេះទៅទៀតលោកបានធ្វើការ ក្រើនរំលឹកដល់​ស្ថាបនពាក់ព័ន្ធ ជាពិសេសមន្ត្រីប៉ូលីសចរាច​រណ៍ ត្រូវចូលរួមសហប្រតិបត្តិ ការជាមួយអង្គការក្នុងការអនុវត្ត និងពង្រឹងទំនាក់ទំនងសំដៅ​ធ្វើឲ្យប្រ សើរឡើងនូ វសុវត្ថិភាពក្នុង ការធ្វើដំណើរចរាចរណ៍ផ្លូវគោ ករបស់ប្រជាពលរដ្ឋ និងកម្មក​រនិយោជិក ដើម្បីបញ្ចៀសគ្រោះថ្នាក់ ចរាចរណ៍​ជាយថាហេតុកើតឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមយុវជនការពារសន្តិភាព​ ចូលជួបសម្តែងការគួរសម​ និងសួរសុខទុក្ខដល់ឯកឧត្តមឧត្តមសេនីយ៍​ យ៉ង់​ ម៉ៅ​ និងនាយទាហ៊ាន​ ពលទាហ៊ានទាំងអស់ នៅក្រសួងការពារជាតិ​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហម​កម្ពុជា​ ​ខេត្ត​ប៉ៃលិន​ នាំយកគ្រឿងដណ្តប់រដូវរងា ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនដល់ចាស់ជរា ប្រជាពលរដ្ឋ និងប្រជាការពា​រ​ ក្នុងសង្កាត់​ទាំង​៤​ ក្នុងក្រុងប៉ៃលិន​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កងពលតូចថ្មើរជើងលេខ៥១ បានប្រារព្ធពិធី ប្រជុំបូកសរុបការងារយោធាសន្តិសុខ ប្រចាំខែវិច្ឆិកា និងដាក់ទិសដៅអនុវត្តបន្ត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍន៍ ការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយអនាម័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6338 នាក់
ម្សិលមិញ :
7136 នាក់
សប្តាហ៍នេះ :
33751 នាក់
ខែនេះ :
192018 នាក់
3 ខែនេះ :
652300 នាក់
សរុប :
2836297 នាក់