ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ការប្រមូ​លផ​លស្រូវ របស់ប្រជា​កសិក​រឆ្នាំនេះ បា​នល្អប្រសើ​រជាងឆ្នាំទៅមិ​ញ ​ប៉ុន្តែទាស់​តម្លៃជី និង​ការ​ជួល​ម៉ាស៊ីនច្រូតថ្លៃ ដោយ​សាកត្តាប្រេងឡើងថ្លៃ
Mon,22 November 2021 (Time 07:52 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 9នាក់)


ខេត្តបន្ទាយមានជ័យ៖ការប្រមូលផលស្រូវរបស់ប្រជាក​សិករ សម្រាប់ខេត្តបន្ទា​យមានជ័យ ពិសេ​សស្រុក​ម៉ាឡៃតែម្តង បានល្អប្រសើរជាងឆ្នាំទៅមិញ បើទោះ​បីទឹកជំនន់បានវាយប្រហាបណ្តាល ឲ្យជនលិ​ចយ៉ាងណាក្តី រីឯតម្លៃវិញបើប្រៀបធៀបឆ្នាំទៅមិញ គឺមិនជាងគ្នាប៉ុន្មាននោះដែល។

ប្រជាកសិករ បានឲ្យដឹងថា សម្រា​ប់ទិន្នផលស្រូវដែលប្រមូលបានឆ្នាំនេះ បានផ​លច្រើនជាងឆ្នាំទៅ​មិញ ដោយសា​រទឹកជំនន់ជនលិចមិនបានយូ ដោយលិច​បន្តិចក៏ថយ​ទៅវិញ​ ប៉ុន្តែទា​ស់តែតម្លៃជី និង​ការ​ជួលម៉ា​ស៊ីនច្រូតថ្លៃ ដោយសាកត្តាប្រេងឡើងថ្លៃ​។

ពួកគាត់បញ្ជាក់ថា ទោះបីជាឆ្នាំនេះ ការប្រមូលផលបានច្រើន ជាងឆ្នាំទៅមិញក៏ពិតមែន ក៏ប៉ុន្តែការ​ចំណាយទៅលើ​ជី ,ឈ្នួលភ្ជួរ រាស់ គឺថ្លៃជាងឆ្នាំទៅ​មិញ សម្រាប់ជីក្នុងមួយការរ៉ុង១១០០បាត​(ប្រាក់​ថៃ) គិតជាប្រាក់រៀល ស្មើ១៣៦,៤០០រៀល ឯឆ្នាំទៅមិញត្រឹមតែ​៩០០បាត តែប៉ុណ្ណោះក្នុងមួ​យកា​ររ៉ុង។ដោយឡែកសម្រាប់ ឈ្នួលច្រូតវិញថ្លៃជាងឆ្នាំទៅមិញ ដោយសារតែប្រេងឡើងថ្លៃ។

ចំពោះតម្លៃវិញ បើតាមឈ្មួញកណ្តាលបានឲ្យដឹងថា តម្លៃស្រូវមិនជាងឆ្នាំទៅមិញនោះទេ គ្រាន់តែ​ឆ្នាំទៅមិញមិនសូវមានស្រូវទិញ ឯឆ្នាំនេះ​ប្រជាកសិករដាំដុះប្រមូលផលបានច្រើនជាងឆ្នាំទៅមិញ ដោយដើមដៃស្រូវប្រភេទរំដួលល្អ និងម្លិស ស្រូវស្រស់ប្រភេទលេខ១ ក្នុងមួយតោន ៨៥​០០បាត(​ប្រាក់ ថៃ) គិត​ជាប្រាក់រៀល ស្មើនឹង១,០៥៤,០០០រៀល,លេខ២ ក្នុងមួយតោន ៧៨០០បាត និង​លេខ៣ ក្នុង មួយតោន៦៥០០បាត។ដោយឡែក សម្រាប់ស្រូវដែលហាលស្ងួតវិញ​ប្រភេទលេខ ១ ក្នុងមួយតោនតម្លៃ ១០៥០០​បាត ,ប្រភេទលេខ២ ក្នុងមួយតោន ៩៥០០ បាត និងប្រភេទលេខ៣ ក្នុងមួយតោន ត្រឹមតែ៧០០ ០បាតចុះក្រោម​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមយុវជនការពារសន្តិភាព​ ចូលជួបសម្តែងការគួរសម​ និងសួរសុខទុក្ខដល់ឯកឧត្តមឧត្តមសេនីយ៍​ យ៉ង់​ ម៉ៅ​ និងនាយទាហ៊ាន​ ពលទាហ៊ានទាំងអស់ នៅក្រសួងការពារជាតិ​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហម​កម្ពុជា​ ​ខេត្ត​ប៉ៃលិន​ នាំយកគ្រឿងដណ្តប់រដូវរងា ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនដល់ចាស់ជរា ប្រជាពលរដ្ឋ និងប្រជាការពា​រ​ ក្នុងសង្កាត់​ទាំង​៤​ ក្នុងក្រុងប៉ៃលិន​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កងពលតូចថ្មើរជើងលេខ៥១ បានប្រារព្ធពិធី ប្រជុំបូកសរុបការងារយោធាសន្តិសុខ ប្រចាំខែវិច្ឆិកា និងដាក់ទិសដៅអនុវត្តបន្ត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍន៍ ការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយអនាម័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6278 នាក់
ម្សិលមិញ :
7136 នាក់
សប្តាហ៍នេះ :
33691 នាក់
ខែនេះ :
191958 នាក់
3 ខែនេះ :
652240 នាក់
សរុប :
2836237 នាក់