ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
បុរសម្នាក់​ដាច់ចិត្តយកក្រម៉ា ចង.ក ធ្វើអត្តឃាតខ្លួនឯង​ ដោយ​សារតូចចិត្ត​នឹងប្រ​ពន្ធស្តីប​ន្ទោសរឿង​ល​ក់​គោ​ញី២ក្បាល​ទៅធ្វើ​ការនៅថៃ មិន​បា​នទៅដូច​បំណង
Mon,22 November 2021 (Time 07:13 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 11នាក់)


ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ដាច់ចិត្តយកក្រម៉ា ចង.ក ធ្វើអត្តឃាតខ្លួនឯង​នៅនឹងដើមស្តៅច​ម្ងាយ​ប្រមាណ៣០ម៉ែត្រ ខាងកើតផ្ទះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង១៥នាទីព្រឹក ថ្ងៃទី​២២ ខែ វិច្ឆិកា ឆ្នាំ២០២១ ស្ថិត​នៅក្នុងភូមិយាងវៀន ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ព្រោះ​តែរឿងអន់ចិត្តនឹងប្រពន្ធស្តីបន្ទោសបន្តិចបន្តួច រឿងលក់គោមេ០២ក្បាល ដើម្បីជា​សោហ៊ុយ​ទៅរ​កការងារធ្វើនៅប្រទេសថៃ។

ប្រភពព័ត៌មានពីនគរបាល​ស្រុកស្វាយចេក បានឲ្យដឹងថា៖បុរសដែលធ្វើអត្តឃាតខ្លួនឯងមានឈ្មោះ ភន់ ​ប៉េង ភេទប្រុស អាយុ៥៥ឆ្នាំ នៅចំណុចខាងលើ។

នគរបាលប​ន្តថា នៅមុនពេលកើ​តហេតុ បុរសនេះបានលក់គោមេចំនួន០២ក្បាលឲ្យក្មួយ បានត​ម្លៃប្រ​មា​ណជា១០ម៉ឺនបាត(ប្រាក់ថៃ) ដើម្បីយកលុយទៅធ្វើការនៅប្រទេសថៃ តែបែរជាមិន​បានទៅ​ដូច​បំណង ក៏នឹកស្តាយគោ ពេល​នោះប្រពន្ធក៏និយាយថា បើកុំលក់គោមានអី ដល់លក់ហើយ​មិនបានទៅ​ថៃដដែល ចំណែកលុយ​ក៏ចាយជិតអស់។ដោយនឹកស្តាយគោផង និងលឺសំដីប្រពន្ធ​និយាយ​នោះផង។ក៏ស្រា​ប់តែបរសរូប​នេះបានគិតខ្លីក៏ស​ម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយចង.ក ទៅនៅនឹងដើមស្តៅជិត​ផ្ទះមិនដឹងជាស្លាប់នៅតាំងពីពេលណា លុះវេលាព្រឹកម៉ោង០៦និង១៥នាទី ទើបក្រុមគ្រួសារដឹង។

ប្រភពដដែលបានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសពរួមទាំងមេភូមិ មេឃុំ លោកគ្រូពេទ្យ តាមការពិនិត្យនៅលើខ្លួនសព ពុំឃើញមា​នស្លាកស្នាមអ្វីពាក់ព័ន្ធ និងអំពើឃាតកម្មនោះទេ ក្រុមការងារសន្និដ្ឋានថា បុរសរូប​នេះពិត​ជាស្លាប់ដោយសារច​ងកសម្លាប់ខ្លួនឯងប្រាកដមែន។ក្រោយពិ​និត្យរួចគណ​:កម្មការបាន​ប្រគល់សាកស​ពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមយុវជនការពារសន្តិភាព​ ចូលជួបសម្តែងការគួរសម​ និងសួរសុខទុក្ខដល់ឯកឧត្តមឧត្តមសេនីយ៍​ យ៉ង់​ ម៉ៅ​ និងនាយទាហ៊ាន​ ពលទាហ៊ានទាំងអស់ នៅក្រសួងការពារជាតិ​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហម​កម្ពុជា​ ​ខេត្ត​ប៉ៃលិន​ នាំយកគ្រឿងដណ្តប់រដូវរងា ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនដល់ចាស់ជរា ប្រជាពលរដ្ឋ និងប្រជាការពា​រ​ ក្នុងសង្កាត់​ទាំង​៤​ ក្នុងក្រុងប៉ៃលិន​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កងពលតូចថ្មើរជើងលេខ៥១ បានប្រារព្ធពិធី ប្រជុំបូកសរុបការងារយោធាសន្តិសុខ ប្រចាំខែវិច្ឆិកា និងដាក់ទិសដៅអនុវត្តបន្ត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍន៍ ការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយអនាម័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6218 នាក់
ម្សិលមិញ :
7136 នាក់
សប្តាហ៍នេះ :
33631 នាក់
ខែនេះ :
191898 នាក់
3 ខែនេះ :
652180 នាក់
សរុប :
2836177 នាក់