ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ផ្ទុះអាវុធជាច្រើនគ្រាប់ នៅកន្លែងផឹកស៊ីក្នុងក្រុងប៉ោយប៉ែត បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ និងស្រាល
Sun,21 November 2021 (Time 10:03 AM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 30នាក់)


ខេត្តបន្ទាយមានជ័យ:ករណីឈានដល់ការផ្ទុះអាវុធជាច្រើនគ្រាប់ កាលពីវេលាម៉ោងប្រមាណជាង១១យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅកន្លែងផឹកស៊ីមួយកន្លែង(កុងតឺន័រទឹកពុះ)ចំណុចខាងក្រោយកាស៊ីណូផ្កាយ៥ ទល់មុខកាសុីណូផារ៉ាមិច ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យមានមនុស្សរបួសធ្ងន់និងស្រាល ក្នុងនោះមានមន្ត្រីកងរាជអាវុធហត្ថម្នាក់ផងដែរ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីផ្ទុះអាវុធបង្កការភ្ញាក់ផ្អើល ប្រជាពលរដ្ឋរត់ចែកជើងគ្នាបាតជើងសព្រាតនេះ គឺផ្ដើមចេញពី
ជនជាតិខ្មែរកាងឱ្យមេដែលជាជនជាតិថៃ។

ប្រភពដាច់ដោយឡែកបានបញ្ជាក់ថា នៅមុនពេលកើតហេតុគឺទាំងពីក្រុមរវាងជនជាតិថៃនិងជនជាតិថៃមានជម្លោះនឹងគ្នានៅវេលាក្បាលព្រលប់ លុះដល់វេលាកើតហេតុខាងលើ ខណៈមួយក្រុមទៀតបានដើរស្វែងរកគូរជម្លោះ ក៏បានជួបនៅកន្លែងផឹកស៊ីចំណុចទីតាំងខាងលើ ក៏មានការប្រតាយប្រតប់គ្នា រហូតឈានដល់ភាគីជនជាតិខ្មែរ ដែលកាងឱ្យមេ ដែលជាជនជាតិថៃស្រី២នាក់បានដកកាំភ្លើងបាញ់ប្រមាណ៣០គ្រាប់ បណ្ដាលឲ្យមានអ្នករងរបួស បង្កការភ្ញាក់ផ្អើលដល់អ្នកលក់ដូរនិងអ្នកផឹកស៊ីនៅទីនោះរត់បាតជើងសព្រាត។

ក្រោយពីកើតហេតុភ្លាមកម្លាំងកងរាជអាវុធហត្ថបានចុះធ្វើការអន្តរាគមន៍រហូតឈានដល់ការឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន១៥នាក់ និងកំពុងស្វែងរកបន្ត។

ជុំវិញបញ្ហាខាងលើនេះដែរភ្នាក់ងារយើង មិនអាចសុំការពន្យល់ណាមួយពីជំនាញពាក់ព័ន្ធ ពិសេសមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទេដោយខលចូលមិនមានអ្នកទទួល។

សូមបញ្ជាក់ផងដែរថា ទីតាំងបើកឲ្យមានការផឹកស៊ីយ៉ាងពពាក់ពពូន បង្កឱ្យមានការបាញ់បោះដោយសេរី ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃនេះ ជាទីប្រជុំជនដែលប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតនិយមចូលចិត្តទៅលំហែកាយ ហាត់ប្រាណ និងទទួលទានអាហារបែបលក្ខណៈគ្រួសារជាដើម អាជ្ញាធរមូលដ្ឋានហាក់ដូចជាមិនសូវយកចិត្តទុកដាក់អំពីសន្តិសុខទល់សោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក បោន ប៊ិន អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់មតិផ្ទៃក្នុងគណបក្ស ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមយុវជនការពារសន្តិភាព​ ចូលជួបសម្តែងការគួរសម​ និងសួរសុខទុក្ខដល់ឯកឧត្តមឧត្តមសេនីយ៍​ យ៉ង់​ ម៉ៅ​ និងនាយទាហ៊ាន​ ពលទាហ៊ានទាំងអស់ នៅក្រសួងការពារជាតិ​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហម​កម្ពុជា​ ​ខេត្ត​ប៉ៃលិន​ នាំយកគ្រឿងដណ្តប់រដូវរងា ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនដល់ចាស់ជរា ប្រជាពលរដ្ឋ និងប្រជាការពា​រ​ ក្នុងសង្កាត់​ទាំង​៤​ ក្នុងក្រុងប៉ៃលិន​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កងពលតូចថ្មើរជើងលេខ៥១ បានប្រារព្ធពិធី ប្រជុំបូកសរុបការងារយោធាសន្តិសុខ ប្រចាំខែវិច្ឆិកា និងដាក់ទិសដៅអនុវត្តបន្ត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍន៍ ការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយអនាម័យ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6963 នាក់
ម្សិលមិញ :
7136 នាក់
សប្តាហ៍នេះ :
34376 នាក់
ខែនេះ :
192643 នាក់
3 ខែនេះ :
652925 នាក់
សរុប :
2836922 នាក់