ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ឯកឧត្តម សុខ លូ និងលោកជំទាវ នាំយកអំណោយចែកជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥០គ្រួសារ ក្នុងស្រុកបវេល
Sat,20 November 2021 (Time 03:45 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 41នាក់)


ខេត្តបាត់ដំបង:នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកជូនអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥០គ្រួសារ ដែលមកពីភូមិសង្កែវារ ភូមិពាម ភូមិកំពង់ព្នៅ និងភូមិសំរោង នៃឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ១ការ៉ុង (៥០គីឡូក្រាម) ទឹកសុទ្ធចំនួន១កេស មី១កេស ត្រីខ១យួរ ទឹកស៊ីអីវ១យួរ ទឹកត្រី១យួរ ភួយចំនួន១ ក្រមារចំនួន១ និងថវិកាមួយចំនួនទៀតផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ មានប្រសាសន៍ថ្លែងអគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្ដិភាពជូនប្រជាពលរដ្ឋ និងបញ្ចប់បាននូវសង្រ្គាមផ្ទៃក្នុង ដោយអនុវត្តទៅតាមគោលនយោបាយឈ្នះៗ បានយ៉ាងជោគជ័យ ហើយចំពោះបច្ចុប្បន្នដែលពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ សម្ដេចបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការស្វះស្វែងរកថ្នាំវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឲ្យបានចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមយុវជនការពារសន្តិភាព​ ចូលជួបសម្តែងការគួរសម​ និងសួរសុខទុក្ខដល់ឯកឧត្តមឧត្តមសេនីយ៍​ យ៉ង់​ ម៉ៅ​ និងនាយទាហ៊ាន​ ពលទាហ៊ានទាំងអស់ នៅក្រសួងការពារជាតិ​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហម​កម្ពុជា​ ​ខេត្ត​ប៉ៃលិន​ នាំយកគ្រឿងដណ្តប់រដូវរងា ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនដល់ចាស់ជរា ប្រជាពលរដ្ឋ និងប្រជាការពា​រ​ ក្នុងសង្កាត់​ទាំង​៤​ ក្នុងក្រុងប៉ៃលិន​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កងពលតូចថ្មើរជើងលេខ៥១ បានប្រារព្ធពិធី ប្រជុំបូកសរុបការងារយោធាសន្តិសុខ ប្រចាំខែវិច្ឆិកា និងដាក់ទិសដៅអនុវត្តបន្ត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍន៍ ការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយអនាម័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6157 នាក់
ម្សិលមិញ :
7136 នាក់
សប្តាហ៍នេះ :
33570 នាក់
ខែនេះ :
191837 នាក់
3 ខែនេះ :
652119 នាក់
សរុប :
2836116 នាក់