ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ទាហានថៃ ឃាត់ខ្លួនព​លករខ្មែរប្រុស ស្រីចំនួន៣​៣នាក់ ខ​ណ:​លួច​ឆ្លងដែន​ទៅ​រក​ការងារធ្វើ​ដោយ​ខុស​ច្បាប់
Wed,10 November 2021 (Time 10:22 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 42នាក់)


(ថៃ)៖ពលករខ្មែរចំនួន៣៣​នាក់ ​ក្នុងនោះ​មា​នស្រីចំនួន១៥​នាក់ ​ដែល​ចាញ់​បោ​កមេខ្យ​ល់​​ ចូ​ល​តាម​ច្រក​របៀង​​ទៅ​ប្រទេស​ថៃ ដើម្បី​ទៅ​រក​កា​រងារធ្វើ ត្រូវ​បាន​ក​ម្លាំង​កង​​វរសេ​នា​ធំលេខ១​​៣០២ ស​ហ​ការជាមួ​យ​ប៉ុស្តិ៍ន​គរបាល ខ្លង​ហាត ការិ​យា​ល័​យស៊ើប​អង្កេត នៃស្នង​ការដ្ឋាន​នគរ​បាល​ខេត្តស្រះកែវ ចាប់​ឃាត់​កាលពីវេលាម៉ោង១​១និង០០នាទីព្រឹក ថ្ងៃទី១​០ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុច​ភូមិបា​នវ៉ាង​ម៉ៃ ឃុំបេ​នចាខុន ស្រុក​ខ្លងហាដ ខេត្តស្រះ​កែវ។នេះបើយោងតាម​ការចុះផ្សាយ​របស់សា​រព័ត៌​មាន​ក្នុងស្រុកថៃ។

ប្រភពដដែល​បន្តថា ក្រោយពី​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ ពួក​គេបានឆ្លើយថា ពួកខ្លួន​ធ្វើដំណើរ ពីខេត្ត​បន្ទាយមា​នជ័យ សៀមរាប បាត់ដំប​ង ចូលទៅប្រទេសថៃ ក្នុងគោ​លបំណងទៅធ្វើការ​សំ​ណ​ង់​នៅ​ខេត្តឈុ​នបុរី រ៉ាក់​យ៉ង សាមុត​ប្រាកា​ន បាងកក និងខ្លះ​ទៀត​រើសផ្លែឈើ កា​ប់អំ​ពៅ នៅ​ចន្ថា​បុរី និងស្រះ​កែវ ដោយមាន​ការទំ​នា​ក់ទំនង​ជាមួយ​មេខ្យល់​ជាជនជា​តិខ្មែរ តាមរយៈ​ហ្វេស​ប៊ុក។

ពលករទាំងនោះបញ្ជាក់ថា មុនលួចឆ្លងដែន​ ពួកខ្លួន​បានប្រមូ​លផ្តុំគ្នា​នៅឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ​ ដោយ​បង់ថ្លៃដឹក​ជញ្ជូនពី​កម្ពុជា ទៅ​ដល់គោ​លដៅ នៅ​ប្រទេសថៃ ក្នុងម្នាក់ ចំនួន​៥.​០០០-៩.០០០បាត(ប្រាក់ថៃ​) មិនទាន់​នឹងដល់​គោលដៅផង ​ក៏ស្រាប់តែកម្លាំងយោធាថៃ ចាប់ខ្លួន ទាំងគ្មានឯ​កសារលិខិត​អនុញ្ញាត ចូល និង​លិ​ខិតអនុញ្ញាតការ​ងារ ក្នុងប្រទេ​សថៃ។

ក្រោយពីឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ចជំនាញពិនិត្យរក​មេរោគកូវីដ-១៩ រួច​បញ្ជូ​នទៅកាន់​នគរបាល​ប៉ុស្តិ៍ឃុំ​ខ្លង​ហាត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ប្រទេសថៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក បោន ប៊ិន អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់មតិផ្ទៃក្នុងគណបក្ស ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមយុវជនការពារសន្តិភាព​ ចូលជួបសម្តែងការគួរសម​ និងសួរសុខទុក្ខដល់ឯកឧត្តមឧត្តមសេនីយ៍​ យ៉ង់​ ម៉ៅ​ និងនាយទាហ៊ាន​ ពលទាហ៊ានទាំងអស់ នៅក្រសួងការពារជាតិ​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហម​កម្ពុជា​ ​ខេត្ត​ប៉ៃលិន​ នាំយកគ្រឿងដណ្តប់រដូវរងា ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនដល់ចាស់ជរា ប្រជាពលរដ្ឋ និងប្រជាការពា​រ​ ក្នុងសង្កាត់​ទាំង​៤​ ក្នុងក្រុងប៉ៃលិន​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កងពលតូចថ្មើរជើងលេខ៥១ បានប្រារព្ធពិធី ប្រជុំបូកសរុបការងារយោធាសន្តិសុខ ប្រចាំខែវិច្ឆិកា និងដាក់ទិសដៅអនុវត្តបន្ត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍន៍ ការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយអនាម័យ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6867 នាក់
ម្សិលមិញ :
7136 នាក់
សប្តាហ៍នេះ :
34280 នាក់
ខែនេះ :
192547 នាក់
3 ខែនេះ :
652829 នាក់
សរុប :
2836826 នាក់