ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ប្រ​ជា​ព​លរដ្ឋ​ដែល​​រង​ផលប៉ះពាល់​ដោ​យ​សារជំងឺកូវីដ-១៩ ចំនួន​៥​៥គ្រួ​សារ នៅ​ក្រុងបូក​គោ ទទួល​បានអំ​ណោយពី​សាខាកាក​បាទ​ក្រហម​កម្ពុជាខេត្តកំពត
Sat,09 October 2021 (Time 01:39 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 12នាក់)


ខេត្តកំពត៖ឯកឧត្តម​ ជាវ​ តាយ​ អភិបាល​នៃគណ:អ​ភិបាលខេត្តកំពត ​និង​ជាប្រធា​នគណៈ​កម្មាធិការ​សាខាកា​ក​បាទក្រ​ហមកម្ពុជា​ខេត្ត​កំពត នៅព្រឹក​ថ្ងៃទី​៩​ ខែតុលា​ ឆ្នាំ២០២១ បា​នដឹកនាំ​ក្រុមការងារ​អញ្ជើញ​ចុះសួ​រសុខទុក្ខ និងនាំ​យក​អំណោយដ៏ថ្លៃថ្លារប​ស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ចែក​ជូន​ដល់ប្រជា​​ពលរដ្ឋដែល​ងាយរងគ្រោះ និងរង​ផលប៉ះ​ពាល់​ដោយសារជំ​ងឺកូវីដ-១៩ ចំនួន​៥៥គ្រួសារ​ នៅអនុសាខា​ក្រុងបូកគោខេត្តកំពត។

នាឱកាសនោះឯកឧត្តម ជាវ តាយ បាន​ពាំនាំនូវការផ្តាំផ្ញើសាក​សួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ និងស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកា​លស​ម្តេច​ទាំងទ្វេ តែងតែគិ​តគូរខ្ពស់​ពីសុខទុក្ខ និងមា​នការដោះស្រាយបញ្ហាប្រឈមនានា ជូនប​ងប្អូន​ប្រជាពលរដ្ឋ មិន​ប្រកាន់រើសអើងវណ្ណៈ ជាតិ​សាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយ​មិន​ដែលទុកចោ​លឲ្យប្រជាពលរដ្ឋណាម្នាក់​ស្លាប់ដោយអត់ស្បៀងអាហារ និងមិន​មានការ​ដោះស្រាយអ្វីឡើយ។

ជាមួយនោះ​ដែរ ឯកឧត្តមបានបញ្ជាក់ថា បើទោះបីអំ​ណោយដែល​បានចែកជូនប្រជា​ពលរដ្ឋនាពេល​នេះ មានចំនួន​តិចតួចក្ដី ប៉ុន្តែក៏អា​ចជួយសម្រា​លការលំបាក​ខ្វះខាតរ​បស់បងប្អូន​បានមួយគ្រា​ផងដែរ​។ទន្ទឹមនោះដែរឯកឧត្តមក៏បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តប​ង្កើនកា​រប្រុងប្រ​យ័ត្ន យកចិត្តទុក​ដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូល​រួមអនុវត្តតាម​វិធានកា​រណែនាំ​របស់ក្រសួងសុខាភិបាលឱ្យ​បានគ្រប់ៗគ្នា និងប្រកាន់​យកនូវការអនុវត្តវិធា​នការ «៣ការពារ និង ៣កុំ ​ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួម​ទប់ស្កាត់ និងការពា​រជំងីកូវីដ-១៩។

អំណោយដែលត្រូវផ្តលជូនប្រជាព​លរដ្ឋ​ចំនួន​៥៥គ្រួសារ​ ក្នុង០​១គ្រួសារ ទទួលបាន៖ អង្ករ ,ត្រីខ​,ទឹកត្រី ,មី១កេ​ស និងថវិកាមួយចំនួន ព្រម​ទាំងបានឧបត្ថម្ភថវិកាសរុប​ ៥០ម៉ឺនរៀល ជូន​ទីប្រឹ​ក្សាយុវជន យុវជនកាកបា​ទក្រហម អ្នកស្ម័គ្រចិត្តកា​កបាទក្រហម នគរបាល កងរាជ​អាវុធហត្ថ និងប្រជា​ការពារ​ និងគ្រូពេទ្យផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួនជន​សង្ស័យម្នាក់ ជាជ​ន​ជា​តិឥណ្ឌូនេស៊ី​ ទៅសាលា​ដំបូងខេត្ត ​ពាក់​ព័ន្ធករណី​លួច​ប្រាក់​ក្រុម​ហ៊ុន ជាង​១លា​នបាត(ប្រាក់ថៃ) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា​ធរឃុំអូរបី​ជាន់ ត្រៀមរួច​ជាស្រាចនូវរថយន្ត និងដីទី​លានចា​ក់សំរាម១ហិចតា ដើម្បីប្រមូ​លយក​ទៅចាក់​ នាររដូវប្រាំងខាងមុខនេះ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​​ខេត្ត​កំពត​ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​អាជីវករ​ នៅផ្សារ​សាមគ្គី​ទី ក្នុង​ក្រុង​កំពត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត​ទំនិញខូច​គុណភាព និងហួស​កាលបរិច្ឆេទ ប្រើប្រាស់​សរុបចំនួន១១​៧.៥៩គីឡូក្រាម ពីក្រុមអាជីវករ ដែល​ដាក់តាំង​លក់​នៅតាមផ្ទះ និងតូប នៅតា​មបណ្ដោយផ្លូវជា​តិលេខ៥៨ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
818 នាក់
ម្សិលមិញ :
3983 នាក់
សប្តាហ៍នេះ :
28808 នាក់
ខែនេះ :
200154 នាក់
3 ខែនេះ :
568938 នាក់
សរុប :
2508054 នាក់