ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តកិច្ចការងារ សេវាសង្គមនានា
Fri,08 October 2021 (Time 08:13 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 37នាក់)


ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តកិច្ចការងារ សេវាសង្គមនានា។

ក្នុងឱកាសនោះ លោកស្រី ហ៊ុន កុសនី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់លោក-លោកស្រី ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអនុវត្តការងារទៅតាមតួនាទីភារកិច្ច របស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពតាមគោលការណ៍ បែបបទ នីតិវិធីបានយ៉ាងល្អប្រសើរនាពេលកន្លងមក។

ជាមួយគ្នានោះដែរលោកស្រីអភិបាលរងខេត្ត ក៏បានលើកទឹកចិត្ត ដល់មន្ត្រីពាក់ព័ន្ធ និងអជ្ញាធរក្រុង-ស្រុក ត្រូវបន្តខិតខំបំពេញការងារ ក្នុងការអនុវត្តកិច្ចការងារ សេវាសង្គមនានាឱ្យបានល្អបន្ថែមទៀត ហើយរដ្ឋបាលខេត្ត ក៏ដូចជាថ្នាក់ជាតិ នៅចាំជួយគាំទ្រជាប់ជាប្រចាំ។

ជាងនេះទៅទៀតលោកស្រី បានធ្វើការផ្តាំផ្ញើដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ សូមត្រៀមទទួលនូវវគ្គបណ្តុះបណ្តាលពីថ្នាក់ខេត្តលើប្រធានបទ ស្តីពី«ការអនុវត្តសេចក្តីណែនាំ ស្តីពី ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុម័តថវិការបស់រដ្ឋបាលឃុំ សង្កាត់តាមរយៈប្រព័ន្ធ អនឡាញ Zoom នៅក្នុងអំឡុងខែតុលានេះ។ជាពិសេស រដ្ឋបាលក្រុង-ស្រុក ត្រូវត្រៀមចូលរួម ក្នុងការប្រកួត "កម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ" ទោះបីមកដល់ពេលនេះ នៅមានស្រុក និងឃុំសង្កាត់មួយចំនួន នៅមិនបានចូលរួមប្រកួតប្រជែងក៏ដោយ តែថ្នាក់ដឹកនាំមាន បំណងឱ្យគ្រប់រដ្ឋបាលទាំងអស់ត្រូវតែចូលរួមប្រកួតប្រជែងគ្នាឱ្យ បានផុលផុស ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួនជន​សង្ស័យម្នាក់ ជាជ​ន​ជា​តិឥណ្ឌូនេស៊ី​ ទៅសាលា​ដំបូងខេត្ត ​ពាក់​ព័ន្ធករណី​លួច​ប្រាក់​ក្រុម​ហ៊ុន ជាង​១លា​នបាត(ប្រាក់ថៃ) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា​ធរឃុំអូរបី​ជាន់ ត្រៀមរួច​ជាស្រាចនូវរថយន្ត និងដីទី​លានចា​ក់សំរាម១ហិចតា ដើម្បីប្រមូ​លយក​ទៅចាក់​ នាររដូវប្រាំងខាងមុខនេះ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​​ខេត្ត​កំពត​ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​អាជីវករ​ នៅផ្សារ​សាមគ្គី​ទី ក្នុង​ក្រុង​កំពត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត​ទំនិញខូច​គុណភាព និងហួស​កាលបរិច្ឆេទ ប្រើប្រាស់​សរុបចំនួន១១​៧.៥៩គីឡូក្រាម ពីក្រុមអាជីវករ ដែល​ដាក់តាំង​លក់​នៅតាមផ្ទះ និងតូប នៅតា​មបណ្ដោយផ្លូវជា​តិលេខ៥៨ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1230 នាក់
ម្សិលមិញ :
3983 នាក់
សប្តាហ៍នេះ :
29220 នាក់
ខែនេះ :
200566 នាក់
3 ខែនេះ :
569350 នាក់
សរុប :
2508466 នាក់