ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
មន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត​ទំនិញខូច​គុណភាព និងហួស​កាលបរិច្ឆេទ ប្រើប្រាស់​សរុបចំនួន១១​៧.៥៩គីឡូក្រាម ពីក្រុមអាជីវករ ដែល​ដាក់តាំង​លក់​នៅតាមផ្ទះ និងតូប នៅតា​មបណ្ដោយផ្លូវជា​តិលេខ៥៨
Mon,18 October 2021 (Time 09:03 AM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 14នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីការ​ពារសុវត្ថិភា​ព​អ្នកប្រើប្រាស់ និងអ្នកទ​ទួលទាន មន្ត្រីជំ​នាញ​សាខា ក.ប.ប. ខេត្តបន្ទាយ​មានជ័យ ដឹកនាំដោយ​លោក សាន វិជ្ជាសា​រ៉ាវុធ ប្រធាន សា​ខាការពា​រអ្ន​កប្រើ​ប្រាស់​ កិច្ចការ​ប្រកួត​ប្រជែង​ និង​បង្ក្រា​បកា​រក្លែង​បន្លំ​(ក.ប.ប)​ខេត្តបន្ទាយ​​មានជ័យ បន្ត​អញ្ជើញ​ចុះ​ត្រួត​ពិ​និត្យនៅ​តាមផ្ទះ​ ក៏ដូច​ជាតា​មតូប ក្នុងផ្សារ​នីមួយៗនៅក្នុងភូមិ​សាស្ត្រខេត្តបន្ទាយមានជ័យ​ដូច​ភ្លៀងរលឹម ជាកស្តែង​​កា​លពីព្រឹក ថ្ងៃទី​១៦ ខែតុលា​ ឆ្នាំ២០២១ ​​មន្ត្រីជំនាញ​សាខា ក.ប.ប. ខេត្ត បន្ទាយ​មាន​ជ័យ បន្តចុះពិនិត្យនៅ​តាមផ្ទះ​ ក៏ដូច​ជាតាមតូប នៅតា​មបណ្តោយផ្លូវជាតិ​លេខ ៥៨ ចាប់​ពីចំ​ណុចភូមិសា​លាខ្មែរ រហូតដ​ល់ភូមិទំន​ប់ដាច់ ស្ថិតនៅ​ក្នុងឃុំអូរបី​ជាន់ ស្រុកអូរជ្រៅ ​ខេត្តបន្ទាយ​មានជ័យ ជាលទ្ធផល​កម្លាំង​ជំនាញ​បានរកឃើញ និងដកហូតបាននូវផលិតផលខូចគុណភាព និង​ហួស​កាលបរិច្ឆេទ ប្រើប្រាស់ចម្រុះ សរុបមានចំ​នួន១១៧.៥៩គីឡូក្រាម។

លោក សាន វិជ្ជាសា​រ៉ាវុធ បាន​ឲ្យដឹងថា ផលលិតផ​លចម្រុះ​ខូចគុណភាព និងហួស​កា​លបរិច្ឆេទ​ប្រើប្រាស់ ដែល​ត្រូវបា​នកម្លាំង​ជំនា​ញរកឃើ​ញ​ និងដ​កហូតបា​ន​ រួមមាន៖
- ​ភេសជ្ជៈ Sting ចំនួន ១១កំប៉ុង ស្មើ ៣.៦២លីត្រ
- ទឹកក្រូច ចម្រុះដប ១លីត្រ ចំនួន ៥កំប៉ុង ស្មើ ៥លីត្រ
- ខ្ទិះ ដូង ចំនួន ២កំប៉ុង ស្មើ ០.៣២លីត្រ
- នំដំឡូង កញ្ចប់ ចំនួន ៤.៨០គីឡូ​ក្រាម
- ទឹកក្រូច ចម្រុះ ដប ១.២៥លីត្រ ចំនួន ៤៦ដប ស្មើ ៥៧.៥លីត្រ
- ទឹកក្រូច ចម្រុះ ដប ៣៦០មីលីលីត្រ ចំនួន ៨៣ដប ស្មើ​ ២៩.៨៨លីត្រ
- ​កំទេច មី ​មិន​អនុលោមច្បាប់​ចំនួន៩គីឡូក្រាម
- ​សណ្តែក បំពង Tang Sok Hak ចំនួន ៩៩កញ្ចប់ ស្មើ ​២.៧៧២គីឡូក្រាម
- នំស្រួយ ចម្រុះ ចំនួន ៣.៥គីឡូ ក្រាម
- ភេសជ្ជៈ Charge ចំនួន ៤កំប៉ុង ស្មើ ១លីត្រ
- ទឹក ដោះ គោជូរ ចំនួន ២ដប ​ស្មើ ០.២គីឡូ ក្រាម សរុបចំនួន ១១៧.៥៩គីឡូក្រាម។
​ជាមួយគ្នានោះដែរ​លោក សាន វិជ្ជាសា​រ៉ាវុធ បានធ្វើការ​​ណែនាំដល់​អាជីវក​រទាំ​ងអស់​ ត្រូវបញ្ឈប់​ការ​កា​រដាក់​​លក់ទំនិញ​ខូចគុណ​ភាព និង​ហួស​កា​លបរិច្ឆេទ​ប្រើប្រាស់ ពិសេស​ចំណីអាហារតែម្តង ត្រូវពិ​និ​ត្យ​ឲ្យបាន​ត្រឹមត្រូវ​មុន​នឹង​ទិញ ឬដាក់​តាំងលក់ ​នៅ​ពេលប្រជា​ពលរដ្ឋទិញយក​ទៅប្រើប្រាស់​ឬ​ទទួល​ទាន​ចំណីរខួចគុ​ណភាព ជាហេ​តុធ្វើ​ឲ្យប៉ះ​ពា​ល់ដល់សុខភាព​៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក បោន ប៊ិន អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់មតិផ្ទៃក្នុងគណបក្ស ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមយុវជនការពារសន្តិភាព​ ចូលជួបសម្តែងការគួរសម​ និងសួរសុខទុក្ខដល់ឯកឧត្តមឧត្តមសេនីយ៍​ យ៉ង់​ ម៉ៅ​ និងនាយទាហ៊ាន​ ពលទាហ៊ានទាំងអស់ នៅក្រសួងការពារជាតិ​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហម​កម្ពុជា​ ​ខេត្ត​ប៉ៃលិន​ នាំយកគ្រឿងដណ្តប់រដូវរងា ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនដល់ចាស់ជរា ប្រជាពលរដ្ឋ និងប្រជាការពា​រ​ ក្នុងសង្កាត់​ទាំង​៤​ ក្នុងក្រុងប៉ៃលិន​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កងពលតូចថ្មើរជើងលេខ៥១ បានប្រារព្ធពិធី ប្រជុំបូកសរុបការងារយោធាសន្តិសុខ ប្រចាំខែវិច្ឆិកា និងដាក់ទិសដៅអនុវត្តបន្ត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍន៍ ការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយអនាម័យ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6975 នាក់
ម្សិលមិញ :
7136 នាក់
សប្តាហ៍នេះ :
34388 នាក់
ខែនេះ :
192655 នាក់
3 ខែនេះ :
652937 នាក់
សរុប :
2836934 នាក់