ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
អាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួនជន​សង្ស័យម្នាក់ ជាជ​ន​ជា​តិឥណ្ឌូនេស៊ី​ ទៅសាលា​ដំបូងខេត្ត ​ពាក់​ព័ន្ធករណី​លួច​ប្រាក់​ក្រុម​ហ៊ុន ជាង​១លា​នបាត(ប្រាក់ថៃ)
Mon,18 October 2021 (Time 10:36 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 64នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ​ម្នាក់ឈ្មោះ￸ ​ចាន់ ដ្រា (CHANDRRA) ភេទប្រុស អាយុ​២២ឆ្នាំ ជាជ​ន​ជា​តិឥណ្ឌូនេស៊ី​ បច្ចុប្បន្នស្នាក់នៅ​បុរីដួងច័ន្ទ​ ស្ថិតក្នុងភូមិសា​​មគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវ​បា​នកម្លាំង​កង​រាជ​អាវុធ​ហត្ថ​ក្រុងប៉ោយ​ប៉ែត ដឹកនាំដោយ​លោកវរសេ​នីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជា​ការមូល​ដ្ឋានកង​​រាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត ​ចាប់ឃាត់ខ្លួន បន្ទាប់ពី​ទទួ​លបា​នពាក្យបណ្ដឹង​ពីជនរ​ងគ្រោះ​ឈ្មោះ￸ ហ្វាញ​ ឌីចាយ៉ា គូនី​យ៉ាវ៉ាន់(FINDJAYA KURNI​AWAN) ភេទប្រុស ​អាយុ២៨ឆ្នាំ ​ជនជាតិឥណ្ឌូនេស៊ី ស្នាក់​នៅក្នុងទីតាំ​ងបុរីខាង​លើជាមួយគ្នា ពាក់ព័ន្ធករណី​លួច​ប្រា​ក់​ក្រុមហ៊ុន ជាង​១លា​នបាត(ប្រាក់ថៃ)។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា តាមកា​របំភ្លឺរបស់​ដើមបណ្ដឹង​បានរៀបរាប់ថា ឈ្មោះ￸ ចាន់​ដ្រា (CHANDRRA) បានមកធ្វើការ​នៅក្រុមហ៊ុន RU​PIAHTOTO របស់ខ្លួន​មានតួនាទីផ្នែកគ​ណនេ​យ្យ​បានរយ​:ពេល០​៤ខែ​ហើយ ក្រោយមក​នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនបានដឹ​ងថា​ឈ្មោះ￸ ចាន់ដ្រា បានលួចវេ​រប្រាក់ដោយប្រើគណ​នេយ្យធ​នាគាររបស់ក្រុមហ៊ុន វេរប្រាក់​ចេញចូល​ជា​បន្ត​បន្ទាប់ចូលទៅ​គណនេយ្យរបស់ខ្លួនគេ ​សរុបទឹកប្រាក់​ដែលក្រុ​មហ៊ុនបាត់បង់ចំនួន ​៥៦៩,០​០០,​០០០រូពី (ប្រាំរយ​ហុកសិបប្រាំបួ​នលានរូពី) ប្រាក់ឥ​ណ្ឌូនេស៊ី បើគិតជាប្រាក់ថៃ​ស្មើជាង១លា​នបា​ត។ ក្រោយពីក្រុមហ៊ុនរ​កឃើញថាឈ្មោះ￸ ចាន់ដ្រា បានលួចវេ​រប្រាក់ពីក្រុ​មហ៊ុនបញ្ចូលក្នុងគណ​នេយ្យរ​ប​ស់ខ្លួន​ហើយ ទើបមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង ។

លោកវរសេ​នីយ៍ត្រី នួន ​នីណារ៉ូ បាន​ប​ន្តទៀតថា ក្រោយ​ពី​ឃាត់ខ្លួនសួរនាំជនសង្ស័យ​បានឆ្លើយសា​រភាពថា ខ្លួន​ពិត​ជាបានលួចវេ​រប្រាក់​ពីក្រុមហ៊ុន RUPIAHT​OTO ពិតប្រាដមែន ហើយប្រាក់​ទាំង​នោះ​￸ខ្លួន​បា​នដកចាយ​ផង ​និងវេរទៅឱ្យម្ដាយនៅ​ប្រទេសឥណ្ឌូនេ​ស៊ីផង។ដោយ​ផ្អែក​លើពា​ក្យប​ណ្ដឹង​រប​ស់ជនរ​ង​គ្រោះ￸​តំ​ណាងឱ្យក្រុម​ហ៊ុន RUPIAHTOTO និងចម្លើយ​របស់​ជនសង្ស័យ ទើបក​ម្លាំង​ជំនាញមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង​កសាងសំ​ណុំរឿង​បញ្ជូនមកបញ្ជាកា​រដ្ឋានកងរាជ​អាវុធ​ហត្ថខេត្ត​ចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាប​បទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យខា​ងលើ ត្រូវបាន​កម្លាំងការិយាល័​យព្រហ្មទណ្ឌ​បញ្ជូនខ្លួន​ទៅសាលា​ដំបូងខេត្តនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់ការបន្តតាមនិតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមយុវជនការពារសន្តិភាព​ ចូលជួបសម្តែងការគួរសម​ និងសួរសុខទុក្ខដល់ឯកឧត្តមឧត្តមសេនីយ៍​ យ៉ង់​ ម៉ៅ​ និងនាយទាហ៊ាន​ ពលទាហ៊ានទាំងអស់ នៅក្រសួងការពារជាតិ​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហម​កម្ពុជា​ ​ខេត្ត​ប៉ៃលិន​ នាំយកគ្រឿងដណ្តប់រដូវរងា ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនដល់ចាស់ជរា ប្រជាពលរដ្ឋ និងប្រជាការពា​រ​ ក្នុងសង្កាត់​ទាំង​៤​ ក្នុងក្រុងប៉ៃលិន​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កងពលតូចថ្មើរជើងលេខ៥១ បានប្រារព្ធពិធី ប្រជុំបូកសរុបការងារយោធាសន្តិសុខ ប្រចាំខែវិច្ឆិកា និងដាក់ទិសដៅអនុវត្តបន្ត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍន៍ ការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយអនាម័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6566 នាក់
ម្សិលមិញ :
7136 នាក់
សប្តាហ៍នេះ :
33979 នាក់
ខែនេះ :
192246 នាក់
3 ខែនេះ :
652528 នាក់
សរុប :
2836525 នាក់