ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
អាជ្ញា​ធរឃុំអូរបី​ជាន់ ត្រៀមរួច​ជាស្រាចនូវរថយន្ត និងដីទី​លានចា​ក់សំរាម១ហិចតា ដើម្បីប្រមូ​លយក​ទៅចាក់​ នាររដូវប្រាំងខាងមុខនេះ
Mon,18 October 2021 (Time 05:59 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 16នាក់)


ខេត្តបន្ទាយមានជ័យ៖ទោះជាអាជ្ញាធ​រមូលដ្ឋាន​ ចុះ​ណែនាំ​អប់រំ​ច្រើន​លើកច្រើនសារ​យ៉ាងណាក្តី តែ​ប្រជាពល​រដ្ឋមួយ​ចំនួននៅ​តែ​បន្តលួច​យក​សំ​រាម ​ទៅ​បោះ​ចោល​ពា​ស​វាល​ពាសកា​ល​នៅតាម​ផ្លូវ​សា​ធា​រណៈ​ លើកំ​ណា​ត់ផ្លូវជា​​តិ​លេ​ខ៥៨ ស្ថិតនៅ​ក្នុង​ឃុំអូ​របីជា​ន់ ស្រុកអូរជ្រៅ ខេត្តប​ន្ទាយ​មាន​ជ័យ បណ្តា​ល​ឲ្យជះក្លិន​ស្អុយ ជាហេតុ​ធ្វើ​ឲ្យប៉ះពាល់ដល់បរិស្ថាន អ្នកធ្វើដំណើរ​ឆ្លងកាត់ ពិសេស​ប៉ះពាល់​ដល់សុខ​ភា​ពអ្នករ​ស់នៅ​ក្បែនោះ​តែម្តង។

ប្រជា​ព​លរដ្ឋដែលរស់នៅក្បែរនោះ​បាន​ឲ្យដឹងថា សំរាម​ទាំង​អស់នេះ​សុ​ទ្ធសឹងតែអ្នកចំ​ងាយជិះម៉ូតូ យកម​ក​បោះចោល ឯ​សំរាមរប​ស់ពួកគា​ត់គឺប្រមូ​លដុត​ចោល​ដោយខ្លួន​ឯង ហើយរយះ​កាលកន្លង​មកនេះ​ឃើញ​ថា អាជ្ញាធរមូ​លដ្ឋា​ន បានចុះ​ណែ​នាំជាច្រើនលើក​​ច្រើន​សារហើ​យដែរ​ ព្រមទាំង​ព្រ​មាន​ចាត់វិ​ធានកា​រទៅលើ​បុគ្គល​ណាដែល​ណែនាំ​អប់​រំមិនស្តាប់ទៀតផ​ង តែនៅប​ន្តលួច​យក​មក​ចោល​ដដែ​ល អាជ្ញាធរដា​ក់កម្លាំង​ឃ្លាំមើ​ល​ពេល​ថ្ងៃ ស្រាប់​តែ​យក​មកចោលពលយ​ប់ទៅវិញ។

ពួកគាត់បន្តថា តំបន់នេះ​នៅក្បែព្រំ​ដែនក៏ពិតមែន តែមិ​នដូច​កា​លពីមុន​នោះ​ទេ​​ដោយបច្ចុប្បន្ន​ជាទី​ប្រជុំជ​ន ជិត​ផ្សារ មានភ្លើងស្តុប និង​ជិ​តបណ្ឌ​លសុខភាពទៀត បែជា​មិនមាន​ធុងដា​ក់សំរាម និងរថ​យន្តម​កប្រមូល​ចោល។ដូច្នេះ​ពួកគាត់ស្នើសុំ​ឲ្យមានការដា​ក់ធុងសំរាម និង​មានរថ​យន្តមកប្រមូល​ចោលផ​ង ដើម្បី​ឲ្យមូលដ្ឋានរ​ប​ស់ពួកគា​ត់មា​នសោភ័ណ​ភាពល្អ ដើម្បីទាក់​ទាញភ្ញៀវជាតិ​ និង​អន្តរ​ជាតិ​​ដែល​ធ្វើដំណើរឆ្ល​ងកាត់ ពីព្រោះផ្លូវជា​​តិលេខ៥៨នេះ​ ​គឺប្រៀប​បានដូចជា​សសៃឈាមអញ្ជឹង ពោល​គឺធ្វើកំ​ណើរឆ្លង​កា​ត់ទៅកាន់​បណ្តា​លខេត្ត​ជាច្រើន​។

​ជុំវិញបញ្ហាខាងលើ​នេះដែរលោក តុល សារិន ​មេឃុំអូរបី​ជាន់​ បាន​ឲ្យដឹង​តាមទូរស័ព្ទថា លោកបាន​ត្រៀមរួចជា​ស្រាច នៅរដូវប្រាំង​ខាងមុខនេះខាងក្រុមហ៊ុន​ម៉ៅការសំរាម​បានត្រៀម​រថយន្តដឹក និងទី​លានដី​ចាក់​សំ​រាម​ចំនួន ១ហិចតា សម្រាប់ដឹក​យក​ទៅចាក់​ចោលហើយដែរ។
លោកមេឃុំបញ្ជាក់ថា ទាល់តែខែប្រាំងបានអាចធ្វើផ្លូវចូលបាន កន្លែងដី​ដែលត្រូវចាក់សំរាមនោះ នៅ​ពេល​ខែភ្លៀងនេះ​មិនអាចធ្វើអ្វី​បាននោះទេ ពីព្រោះផ្លូវចូលទីលានចាក់សំរាមនោះទៅមិនរួច។តែទោះយ៉ាងនេះក្តី​​នៅពេលរាំងភ្លៀង ដីស្ងួតបន្តិចលោកនឹងដឹងនាំកម្លាំងយកអាត្រាក់ទៅឈួសប្រមូ​លដាក់ម្តុំ ដើម្បីធ្វើការដុតតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមយុវជនការពារសន្តិភាព​ ចូលជួបសម្តែងការគួរសម​ និងសួរសុខទុក្ខដល់ឯកឧត្តមឧត្តមសេនីយ៍​ យ៉ង់​ ម៉ៅ​ និងនាយទាហ៊ាន​ ពលទាហ៊ានទាំងអស់ នៅក្រសួងការពារជាតិ​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហម​កម្ពុជា​ ​ខេត្ត​ប៉ៃលិន​ នាំយកគ្រឿងដណ្តប់រដូវរងា ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនដល់ចាស់ជរា ប្រជាពលរដ្ឋ និងប្រជាការពា​រ​ ក្នុងសង្កាត់​ទាំង​៤​ ក្នុងក្រុងប៉ៃលិន​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កងពលតូចថ្មើរជើងលេខ៥១ បានប្រារព្ធពិធី ប្រជុំបូកសរុបការងារយោធាសន្តិសុខ ប្រចាំខែវិច្ឆិកា និងដាក់ទិសដៅអនុវត្តបន្ត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍន៍ ការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយអនាម័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6398 នាក់
ម្សិលមិញ :
7136 នាក់
សប្តាហ៍នេះ :
33811 នាក់
ខែនេះ :
192078 នាក់
3 ខែនេះ :
652360 នាក់
សរុប :
2836357 នាក់