ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ឯកឧត្តម គង់ សោភ័ណ្ឌ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ បន្តចុះពិនិត្យស្ថានភាពទឹក នៅតំបន់ទំនប់៥៤ ស្ថិតនៅក្នុងស្រុកស្អាង
Tue,12 October 2021 (Time 09:42 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 23នាក់)


ខេត្តកណ្តាល៖ក្នុងដំណើរអញ្ជើញដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះពិនិត្យនីវ៉ូទឹកនៅតំបន់ទំនប់៥៤ គឺស្ថានភាពទឹកមានការស្រកចុះបានចំនួន០,២ម៉ែត្រ (២តឹក) នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីក្រុមការងារជំនាញពាក់ព័ន្ធបានជីក កាយប្រឡាយចំនួន ០៤ទីតាំង ក្នុងនោះនៅប្រឡាយមេ៩៦ ទំហំ៣៥ម៉ែត្រ ចំនួន១ទីតាំង និងនៅចំនុចទំនប់៥៤ ចំនួន៣ទីតាំង ទំហំ៤០ម៉ែត្រ ដើម្បីជួយសម្រួលចរន្តទឹកហូររំដោះទឹកចេញពីភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បង្ហូរទៅបឹង៥០០(បឹងជើងលោង) ដើម្បីបញ្ជៀសការជន់លិច លំនៅដ្ឋាន និងផលដំណាំប្រជាពលរដ្ឋ នៅតំបន់មួយចំនួន នៅសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកហូរ នៃក្រុងតាខ្មៅនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានណែនាំដល់មន្ទីរធនធានទឹកនិងឧតុនិយម ត្រូវតាមដាន និងពិនិត្យកម្ពស់ទឹកឱ្យបានជាប់លាប់ និងត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធត្រៀមលក្ខណៈអោយបានគ្រប់ពេលវេលា។


ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួនជន​សង្ស័យម្នាក់ ជាជ​ន​ជា​តិឥណ្ឌូនេស៊ី​ ទៅសាលា​ដំបូងខេត្ត ​ពាក់​ព័ន្ធករណី​លួច​ប្រាក់​ក្រុម​ហ៊ុន ជាង​១លា​នបាត(ប្រាក់ថៃ) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា​ធរឃុំអូរបី​ជាន់ ត្រៀមរួច​ជាស្រាចនូវរថយន្ត និងដីទី​លានចា​ក់សំរាម១ហិចតា ដើម្បីប្រមូ​លយក​ទៅចាក់​ នាររដូវប្រាំងខាងមុខនេះ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​​ខេត្ត​កំពត​ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​អាជីវករ​ នៅផ្សារ​សាមគ្គី​ទី ក្នុង​ក្រុង​កំពត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត​ទំនិញខូច​គុណភាព និងហួស​កាលបរិច្ឆេទ ប្រើប្រាស់​សរុបចំនួន១១​៧.៥៩គីឡូក្រាម ពីក្រុមអាជីវករ ដែល​ដាក់តាំង​លក់​នៅតាមផ្ទះ និងតូប នៅតា​មបណ្ដោយផ្លូវជា​តិលេខ៥៨ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
524 នាក់
ម្សិលមិញ :
3983 នាក់
សប្តាហ៍នេះ :
28514 នាក់
ខែនេះ :
199860 នាក់
3 ខែនេះ :
568644 នាក់
សរុប :
2507760 នាក់