ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ស្នង​ការនគរបាលខេត្ត​បន្ទាយមានជ័យ បើកកិច្ចប្រជុំ​ស្តីពីការដាក់​ចេញនូវ​ផែនការ​ត្រៀម​កម្លាំង ស​ម្រាប់​ការ​ពារកា​របោះឆ្នោតក្រុម​ប្រឹក្សាឃុំ/ស​ង្កាត់ ឆ្នាំ២​០២២​ខាងមុខ និង​ពង្រឹង​ប្រសិទ្ធភា​ពកា​រងារ​ស្នូល​រប​ស់នគរបាល
Mon,11 October 2021 (Time 07:54 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 30នាក់)


ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នង​ការនៃស្នង​ការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រ​ជុំស្តីពី ការដាក់​ចេញនូវផែ​នការត្រៀម​កម្លាំងសម្រាប់ការ​ពារការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០២២ខាងមុខ និងពង្រឹ​ងប្រសិទ្ធភា​ពការងារស្នូលរបស់​នគរបាល។

កិច្ចប្រជុំនេះបាន​ធ្វើឡើងនៅ​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ ដោយមានការអញ្ជើញ​ចូលរួមពីលោក លោកស្រី ឧត្តមសេនី​យ៍ វរសេនីយ៍ ផែន​ការិយាល័យជំនាញទាំង៣១ លោកអ​ធិការទាំ​ង៩ស្រុក/ក្រុង លោក​មេបញ្ជាការវរៈសេនាតូច​ការពារព្រំដែនគោកទាំង​៤ផងដែរ។

របៀបវរ​:ក្នុងកិច្ចប្រជុំមានចំនួន០៣គឺ
១-ដាក់ចេញផែ​នការត្រៀមកម្លាំង ការពារសន្តិសុខ សណ្តាប់ធ្នាប់​ជូនប្រជាពលរដ្ឋ ក្នុងពិធី​បោះឆ្នោត​ក្រុមប្រឹ​ក្សាឃុំ/សង្កាត់ ឆ្នាំ២០២២
២-ជម្រុញដល់​ថ្នាក់ដឹកនាំ និងមន្ត្រីដែលប្រើប្រាស់រថយន្តស្លា​កលេខ ន ប ត្រូវចូលរួម​បង់ពន្ធ និងកែ​ចង្កូត អនុវត្តន៍តាម​សារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល
៣-ពង្រឹងប្រ​សិទ្ធភាព​ការងារស្នូលប្រចាំថ្ងៃរ​បស់នគរបាល (ក្រមសី​លធម៌ វិន័យ វត្តមា​នឯកសណ្ឋាន ការប្រើប្រាស់អាវុធ កា​រអនុវត្តន៍តួនាទី ភារកិច្ច ការលើកសរសើរ និងការដាក់វិន័យ)

ក្នុងនោះលោកឧត្តម​សេនីយ៍ទោ ស្នងការនគរ​បាលខេត្ត ក៏បាន​ជម្រុញដល់អស់​លោក លោកស្រី ថ្នាក់ដឹកនាំ និង​មន្ត្រីគ្រប់កងឯកភាព ត្រូវពង្រឹ​ងប្រសិទ្ធិ​ភាពកា​រងារ និង​ការ​ទទួលខុ​សត្រូវរបស់​ខ្លួន និង​ត្រូវ​ពង្រឹង​សមត្ថភា​ព ​ចំណេះ ជំនាញ​បន្ថែម​ទៀតដើម្បី​បម្រើ​ដល់​ផែន​ជំនាញ​របស់ខ្លួន​ឲ្យ​កាន់​តែរីក​ចម្រើន ពិសេ​សត្រូវ​ពង្រឹ​ងស​មត្ថភាពចំ​ណេះដឹង​បច្ចេកវិ​ទ្យាថ្មីៗ ដើម្បី​ធ្វើកា​រឲ្យបា​នលឿន​រហ័ស​ប្រកប​ដោយប្រសិទ្ធភាព បែប​ឌីជីថល ក្នុងអំឡុង​ពេ​លជំងឺកូវីដ១៩ ដែល​កំពុងរាតត្បាត៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួនជន​សង្ស័យម្នាក់ ជាជ​ន​ជា​តិឥណ្ឌូនេស៊ី​ ទៅសាលា​ដំបូងខេត្ត ​ពាក់​ព័ន្ធករណី​លួច​ប្រាក់​ក្រុម​ហ៊ុន ជាង​១លា​នបាត(ប្រាក់ថៃ) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា​ធរឃុំអូរបី​ជាន់ ត្រៀមរួច​ជាស្រាចនូវរថយន្ត និងដីទី​លានចា​ក់សំរាម១ហិចតា ដើម្បីប្រមូ​លយក​ទៅចាក់​ នាររដូវប្រាំងខាងមុខនេះ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​​ខេត្ត​កំពត​ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​អាជីវករ​ នៅផ្សារ​សាមគ្គី​ទី ក្នុង​ក្រុង​កំពត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត​ទំនិញខូច​គុណភាព និងហួស​កាលបរិច្ឆេទ ប្រើប្រាស់​សរុបចំនួន១១​៧.៥៩គីឡូក្រាម ពីក្រុមអាជីវករ ដែល​ដាក់តាំង​លក់​នៅតាមផ្ទះ និងតូប នៅតា​មបណ្ដោយផ្លូវជា​តិលេខ៥៨ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
878 នាក់
ម្សិលមិញ :
3983 នាក់
សប្តាហ៍នេះ :
28868 នាក់
ខែនេះ :
200214 នាក់
3 ខែនេះ :
568998 នាក់
សរុប :
2508114 នាក់