ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
សមា​ជិ​កក្រុមប្រឹក្សាអ​ភិវឌ្ឍន៍​សង្កាត់​ប៉ោយប៉ែត ដឹកនាំក្រុម​ការងារ​បន្ត​ចុះកា​យ ​និងស្តា​ប្រព័ន្ធ​លូ តាម​វីហ្គា នៅ​ក្នុង​មូល​ដ្ឋាន
Mon,11 October 2021 (Time 05:14 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 10នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រោយពីជំនន់​ទឹកភ្លៀងត្រូវ​បានស្រក លោក ​ប៊ុន សុវុទ្ធា ​សមាជិក​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​សង្កាត់​ប៉ោយប៉ែត ទទួល​បានកា​រណែនាំពី​លោក គាត ​ហ៊ុ​ល អភិបាល នៃគណៈ​អភិបាល​​ក្រុងប៉ោយ​ប៉ែត និង​លោក ​ភោគ លន់ ចៅសង្កាត់ប៉ោ​យប៉ែត លោក​បាន​ដឹកនាំ​ក្រុម​ការងារ​ភូមិ​ និង​ប្រ​ជាការពារ បន្តចុះ​ស្តារ​ប្រ​ព័ន្ធ​លូ ​តាមវីហ្គា ​នៅក្នុងភូមិ​សាស្ត្រសង្កាត់ប៉ោយប៉ែត ដើម្បីបញ្ចៀស​ការស្ទះ នឹងដក់ទឹ​កនៅតា​ម​ផ្លូវ​ ដែល​ជា​ហេតុ​ធ្វើឲ្យជះ​ខ្លិនស្អុយ នាំ​ឲ្យប៉ះ​ពាល់ដល់សុខ​ភាព​ប្រជាពលរដ្ឋ​។

សូមជំរាបផងដែរថា ការចុះ​ស្តារ​ប្រ​ព័ន្ធ​លូ ​តាមវីហ្គា ​របស់​អាជ្ញាធរ​សង្កាត់​ប៉ោយប៉ែត ​តែងតែ​ធ្វើ​ជា​រើយៗ ពិ​សេ​សនៅ​រដូវវស្សា ពោលគឺ​មុន​ និងក្រោយ​ជំ​នន់​ទឹកភ្លៀង​តែម្តង ដោយ​សារ​នៅរដូវ​ប្រាំង​ដី ថង់​ប្លាសស្ទិច និ​ង​កាក​សំណ​ល់ផ្សេងៗ​ បានប៉ើងហូចូល​ក្នុង​ប្រព័ន្ធលូ និង​វីហ្គា នៅ​ពេ​លភ្លៀ​ងធ្លាប់​ប​ង្កឲ្យស្ទះ ទឹក​ហូមិន​ទាន់​។

លោក ​ប៊ុន សុវុទ្ធា បាន​ឲ្យដឹងថា ​នៅពេ​លក្រុម​ការងាររ​បស់លោក​ចុះស្តាប្រព័ន្ធលូម្តងៗ នៅក្នុង​លូតាមវីហ្គា​នី​មួយៗ មានសុ​ទ្ធតែ​កាកសំ​ណល់ដូចជា​ថង់ផ្លាសស្ទិប ចាន​ស្នោឬប្រអប់​ដាក់​បាយ​សម្លជាដើម ទាំងនេះ​ជា​ហេតុធ្វើ​ឲ្យស្ទះ ទឹកហូចេ​ញមិនរួច នៅពេ​ល​ភ្លៀងធ្លាក់ម្តងៗ ដោយ​សារប​ងប្អូ​នប្រជា​ពលរដ្ឋមួ​យចំនួនតូច​ ក្រោយ​ពីទទួលទានរួច​មិន​បានវិចខ្ចប់​ឲ្យបានត្រឹមត្រូវ ​និងមួ​យ​ចំនួនទៀត​នៅពេ​លដែ​លយកកា​ក​សំ​ណល់​ទៅ​ចោល ​មិន​បោះ​ចូ​ល​ក្នុង​ធុង​សំ​រាម​ឲ្យ​បាន​ត្រឹម​ត្រូវ ជា​ហេតុនាំ​ឲ្យធ្លាក់​ចូលក្នុងប្រព័ន្ធលូ បង្ក​ឲ្យស្ទះតែម្តង។

ជាមួយគ្នា​នោះដែរលោក​ក៏បាន​ធ្វើការ​អំពាវនាវ ដល់បង​ប្អូន​ប្រជាព​លរដ្ឋ ចូលរួម​ជាមួយ​សហការ​អាជ្ញា​ធ​រ​ក្នុង​ការសម្អាត​បរិស្ថាន និង​អនា​ម័យ ដើម្បី​គ្រួសារ​យើង និង​ក្រុងរបស់យើងឲ្យកាន់តែមាន​សោភ័ណ​ភា​ពល្អប្រ​សើ​ឡើងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួនជន​សង្ស័យម្នាក់ ជាជ​ន​ជា​តិឥណ្ឌូនេស៊ី​ ទៅសាលា​ដំបូងខេត្ត ​ពាក់​ព័ន្ធករណី​លួច​ប្រាក់​ក្រុម​ហ៊ុន ជាង​១លា​នបាត(ប្រាក់ថៃ) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា​ធរឃុំអូរបី​ជាន់ ត្រៀមរួច​ជាស្រាចនូវរថយន្ត និងដីទី​លានចា​ក់សំរាម១ហិចតា ដើម្បីប្រមូ​លយក​ទៅចាក់​ នាររដូវប្រាំងខាងមុខនេះ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​​ខេត្ត​កំពត​ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​អាជីវករ​ នៅផ្សារ​សាមគ្គី​ទី ក្នុង​ក្រុង​កំពត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត​ទំនិញខូច​គុណភាព និងហួស​កាលបរិច្ឆេទ ប្រើប្រាស់​សរុបចំនួន១១​៧.៥៩គីឡូក្រាម ពីក្រុមអាជីវករ ដែល​ដាក់តាំង​លក់​នៅតាមផ្ទះ និងតូប នៅតា​មបណ្ដោយផ្លូវជា​តិលេខ៥៨ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1181 នាក់
ម្សិលមិញ :
3983 នាក់
សប្តាហ៍នេះ :
29171 នាក់
ខែនេះ :
200517 នាក់
3 ខែនេះ :
569301 នាក់
សរុប :
2508417 នាក់