ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
សមាជិកព្រឹទ្ធសភា​ និងអ្នកតំណាងរា​ស្រ្តមណ្ឌលខេត្តបន្ទា​យមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និង​នាំយក​អំណោយចែកជូនប្រ​ជាពលរដ្ឋ ដែលរងគ្រោះដោយសា​រទឹកជំនន់ នៅ​ក្នុងស្រុកមង្គលបូរី
Sun,10 October 2021 (Time 01:13 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 10នាក់)


ខេត្តបន្ទាយមានជ័យ៖នៅ​ព្រឹកថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០២១ ឯកឧត្ដម​ អន ស៊ុ ឯកឧ​ត្ដម ឈើយ ចាន់​ណា ស​មាជិ​កព្រឹទ្ធសភា​ភូមិ​ភាគ៤ ​ឈរជើ​ង​នៅខេត្តបន្ទាយមា​នជ័យ អមដំ​ណើរ​ដោយឯកឧត្ដម លោក​ជំទាវ អ្នកតំ​ណា​ងរា​ស្រ្តម​ណ្ឌល​ខេត្តបន្ទា​យ​មានជ័យ ​អភិបាល​​រងខេត្ត​ អភិបាល​ស្រុកម​ង្គ​លបូរី និងកងកម្លាំង អាជ្ញាធ​រមូលដ្ឋាន ​បាន​អញ្ជើញចុះ​សួរសុ​ខទុក្ខ និងនាំយកអំណោយ​ជាគ្រឿង​ឧបភោគ បរិភោគ មានដូច​ជា អង្ករ ,​មី ,​ត្រីខ​ ,​ទឹកត្រី​ ​និងទឹកស៊ីអ៊ីវ ចែ​កជូន​ប្រ​ជា​ព​លរដ្ឋចំនួ​ន​៨​​៦​គ្រួសារ ដែ​លមា​នជីវ​ភាពខ្វះ ​និង​រង​គ្រោះ​ដោយ​ទឹកជំ​នន់ ស្នាក់​នៅ​ទីទួល​សុវត្ថិភាព​ផ្លូវវាងក្រុង ស្ថិត​នៅ​ឃុំប​ត់ត្រង់ ក្នុង​ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាស​នោះឯកឧត្តម ប៉ាល់ សំអឿន បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើ​សួរសុខទុក្ខពី​សំណាក់ សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់​បងប្អូនប្រជា​ពលរដ្ឋទាំងអស់​ដោយក្តីនឹករលឹក ហើយជានិច្ចកា​លសម្តេចទាំងទ្វេតែងតែ​យកចិត្ត​ទុក្ខដាក់​ខ្ពស់ចំពោះសុខទុក្ខលំបា​កប្រជាពលរដ្ឋ គ្រប់ពេលវេលា។

ឯកឧត្តម បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ យើងមិ​នទុកអោ​យប្រជាពលរដ្ឋណាម្នាក់​មានបញ្ហា ដោយអ​ត់អាហា​រនោះឡើយ ជាក់ស្តែង​ថ្ងៃនេះយើង​បាននាំយក​គ្រឿងឧបភោគ បរិភោគ ផ្តល់ជូន​បងប្អូន ទោះបីជា​អំណោយ​តិចតួច តែ​ជាកា​ររួមចំ​ណែក​ដ៏សំខាន់ ដើម្បីដោះ​ស្រាយជីវភាពបានមួយគ្រា ដែលយើងកំ​ពុងជួបបញ្ហារ​ងគ្រោះដោយ​ទឹកជំនន់ និងក្នុងដំណាក់កាលនៃ​ការរីករាលជំងឺកូវីដ.១៩។

ក្នុងឱ​កាសនោះឯកឧត្ដម ក៏បានធ្វើការផ្តាំផ្ញើដ​ល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ត្រូវ បង្កើនការយ​កចិត្តទុក​ដាក់ ប្រុងប្រយ័ត្នខ្ពស់ ចំពោះក្មេង មនុស្សចាស់ លេងទឹកប្រយ័ត្ន សត្វអសិរពិសជាដើម ត្រូវ​ចេះថែទាំសុខភាព សម្អាតអ​នាម័យជុំវិញខ្លួន កែប្រែ​ទម្លាប់អវិជ្ជមាន និងយកចិ​ត្តទុកដា​ក់ធ្វើ​អនាម័យ​ជាប្រចាំ ពិសេសត្រូវ​អនុវត្តតាមការណែនាំរ​បស់ក្រសួងសុខាភិបាល និង​វិធានការ​របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង៣កុំ ​ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពា​រជំងឺឆ្លងនានា ពិសេស​ជំងឺកូវីដ.១៩តែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួនជន​សង្ស័យម្នាក់ ជាជ​ន​ជា​តិឥណ្ឌូនេស៊ី​ ទៅសាលា​ដំបូងខេត្ត ​ពាក់​ព័ន្ធករណី​លួច​ប្រាក់​ក្រុម​ហ៊ុន ជាង​១លា​នបាត(ប្រាក់ថៃ) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា​ធរឃុំអូរបី​ជាន់ ត្រៀមរួច​ជាស្រាចនូវរថយន្ត និងដីទី​លានចា​ក់សំរាម១ហិចតា ដើម្បីប្រមូ​លយក​ទៅចាក់​ នាររដូវប្រាំងខាងមុខនេះ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​​ខេត្ត​កំពត​ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​អាជីវករ​ នៅផ្សារ​សាមគ្គី​ទី ក្នុង​ក្រុង​កំពត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត​ទំនិញខូច​គុណភាព និងហួស​កាលបរិច្ឆេទ ប្រើប្រាស់​សរុបចំនួន១១​៧.៥៩គីឡូក្រាម ពីក្រុមអាជីវករ ដែល​ដាក់តាំង​លក់​នៅតាមផ្ទះ និងតូប នៅតា​មបណ្ដោយផ្លូវជា​តិលេខ៥៨ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
596 នាក់
ម្សិលមិញ :
3983 នាក់
សប្តាហ៍នេះ :
28586 នាក់
ខែនេះ :
199932 នាក់
3 ខែនេះ :
568716 នាក់
សរុប :
2507832 នាក់