ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
អាជ្ញាធរក្រុងប៉ោយប៉ែត នាំយកអំណោយសប្បុរសជន​ ចែកជូនប្រជាព​លរដ្ឋ​ ដែលមា​នជីវភាព​ខ្វះខាត រង​ផល​ប៉ះ​ពា​ល់​ដោ​យ​សា​រគ្រោះទឹកជំនន់​ចំនួន​១​២៦​គ្រួ​សារ
Sun,10 October 2021 (Time 12:37 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 11នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញ​ពីការខ្វះ​ខាតក្នុងជីវភាព របស់​ប​ងប្អូន​ប្រជាពលរដ្ឋ ក្នុងអំ​ឡុង​នៃ​ការឆ្លង​រីករាល​ដាល​នៃជំងឺកូវីដ១៩ និង​គ្រោះ​ទឹក​ជំនន់ដែ​ល​អាជ្ញាធ​រមូល​ដ្ឋាន​ជម្លៀសមក​រកទីទួល​សុវត្ថិ​ភាព​ផងនោះ​ នៅរ​សៀល​ថ្ងៃទី​០៩ ​ខែតុ​លា​ ឆ្នាំ២០​២១ លោក​ គាត ហ៊ុល អភិបាល នៃគ​ណៈអភិបា​ល​ក្រុងប៉ោយប៉ែត​ បានដឹ​កនាំ​មន្ត្រីនៃ​រដ្ឋបាល​ក្រុង សង្កាត់ ភូមិ នាំ​យ​កអំ​ណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ មានដូចជា អង្ករ , ត្រី ខ , អំបិល និងទឹកស៊ីអ៊ីវ រប​ស់ក្រុមហ៊ុន​ប៉ោយ​ប៉ែត ភី ភី អេសអ៊ី​ហ្សិត ផ្ត​ល់ជូនប្រ​ជា​ពលរដ្ឋ​ ដែល​រង​គ្រោះ​ដោយ​សា​រទឹក​ជំនន់​ចំនួន ​១​២៦គ្រួសារ នៅ​សង្កា​ត់/ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះដែរលោកអភិបាល​ក្រុងបានថ្លែង​អគុណ​ចំពោះ​ក្រុម​ហ៊ុន​ប៉ោយ​ប៉ែត ភី ភី អេសអ៊ី​ហ្សិត ក៏ដូ​ចជា​សប្បុរសជ​ននានា ដែ​លតែង​តែចូ​លរួម​យ៉ាង​សកម្មផ្នែក​មនុស្សធម៌ជា​មួយអាជ្ញាធរ​ក្រុង ដោ​យ​​ឧបត្ថម្ភ​ជាគ្រឿង​ឧប​ភោគ បរិភោ​គ និងសម្ភារៈផ្សេងៗ ​តាម​រយះរដ្ឋបា​លក្រុង ​ដើម្បី​យក​ចែ​ក​ជូន​ដល់​ប្រជាព​ល​រដ្ឋ ​ដែ​ល​មានជីវ​ភាពខ្វះខាត ក្នុងអំឡុង​នៃ​​ការ​ឆ្លង​ជំងឺកូវីដ១៩ ​គ្រោះ​ទឹកជំនន់​ និ​ង​ផ្នែក​មនុស្ស​ធម៌​ផ្សេងៗ​ទៀត បាន​ទាន់ពេលវេលាផងដែរ​។

ជា​មួ​យគ្នា​នោះដែរ​លោ​ក​អភិ​បាល​ក្រុង បាន​មា​នប្រសា​សន៍ ផ្តាំផ្ញើសា​ក​សួរសុខ​ទុក​ប្រ​ជាពល​រដ្ឋ ពី​សំ​ណាក់ ​ឯកឧត្តម នា​យឧត្តមសេនីយ៍ កែ គឹមយ៉ាន ​ឧបនា​យករដ្ឋមន្រ្តី ប្រធា​នអាជ្ញា​ធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ជា​ប្រ​ធាន​ក្រុមកា​រងារចុះ​ជួយខេត្តបន្ទា​យមាន​ជ័យ ឯកឧត្តម អ៊ុំ រាត្រី ​អភិបា​ល ​នៃគណៈ​​អភិបា​លខេត្ត ដែល​ជានិច្ច​ជា​កាល​​ឯកឧត្តម​ តែងតែ​យ​កចិត្តទុក​ដាក់​ សាកសួរ​សុខទុក និង​ផ្តល់អំ​ណោយ​ដល់​ប្រជាព​លរដ្ឋ ទាន់​ពេលវេលា។

ជាងនេះទៅទៀតលោកអភិបាលក្រុង​ បានអំពាវ​នាវដល់​បងប្អូនប្រ​ជាពលរដ្ឋ​ដែល​វិល​ត្រលប់ទៅ​លំ​នៅ​ដ្ឋានវិញ ត្រូវរ​ក្សាអ​នាម័​យ​ឲ្យបានស្អាត ទាំង​បរិវេ​ណផ្ទះ និង​ខ្លួនប្រាណ​ ពិសេសត្រូវអនុវត្ត​តាម​ការណែ​នាំរបស់ក្រសួង​សុខាភិ​បាល និងវិធានការ​រ​បស់ប្រមុខរា​ជរដ្ឋាភិបាល​កម្ពុជា គឺ​៣ការពារ និង៣កុំ ​ឲ្យបានខ្ជាប់ខ្ជួន ដើម្បី​បញ្ចៀ​សការឆ្លងជំងឺកូវីដ១៩ ពីព្រោះជំងឺ​នេះមិន​ទាន់ថមថយនៅ​ឡើយនោះ​ទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួនជន​សង្ស័យម្នាក់ ជាជ​ន​ជា​តិឥណ្ឌូនេស៊ី​ ទៅសាលា​ដំបូងខេត្ត ​ពាក់​ព័ន្ធករណី​លួច​ប្រាក់​ក្រុម​ហ៊ុន ជាង​១លា​នបាត(ប្រាក់ថៃ) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា​ធរឃុំអូរបី​ជាន់ ត្រៀមរួច​ជាស្រាចនូវរថយន្ត និងដីទី​លានចា​ក់សំរាម១ហិចតា ដើម្បីប្រមូ​លយក​ទៅចាក់​ នាររដូវប្រាំងខាងមុខនេះ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​​ខេត្ត​កំពត​ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​អាជីវករ​ នៅផ្សារ​សាមគ្គី​ទី ក្នុង​ក្រុង​កំពត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត​ទំនិញខូច​គុណភាព និងហួស​កាលបរិច្ឆេទ ប្រើប្រាស់​សរុបចំនួន១១​៧.៥៩គីឡូក្រាម ពីក្រុមអាជីវករ ដែល​ដាក់តាំង​លក់​នៅតាមផ្ទះ និងតូប នៅតា​មបណ្ដោយផ្លូវជា​តិលេខ៥៨ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
512 នាក់
ម្សិលមិញ :
3983 នាក់
សប្តាហ៍នេះ :
28502 នាក់
ខែនេះ :
199848 នាក់
3 ខែនេះ :
568632 នាក់
សរុប :
2507748 នាក់