ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍ រវាងម៉ូតូ បុកម៉ូតូ ប​ណ្តាលឱ្យមានអ្នករង​របួសធ្ងន់ ស្រាលចំនួន​៣នាក់
So,01 März 2020 (Time 12:41 )
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 479នាក់)


ខេត្តកោះកុង៖ដោយសារបើក​បរខ្វះការប្រយ័ត្ន​ បាន​បណ្តាលឱ្យមនុស្សប្រុស ស្រីចំនួន៣នាក់ បាន​រងរ​បួសធ្ងន់-​ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រវាងម៉ូតូបុប​ម៉ូតូ ដោយបើកបរក្នុងទិសដៅ​បញ្រ្ចាស់ទិសគ្នា កាលពីវេលា​ម៉ោង​ជាង១២ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវច្រមុះ​ជ្រូក​ទល់​មុខ​អធិការដ្ឋានក្រុងខេមរភូមិន្ទ ស្ថិតនៅ​ក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង​។

បើតាមលោក ជុន គា អធិការរងក្រុង​ខេមរភូមិន្ទទទួលបន្ទុក​សណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោ​កបាន​ឱ្យដឹងថា អ្នករងគ្រោះក្នុងករណីគ្រោះ​ថ្នាក់ចរាចណ៍រួមមាន​៖
ទី១-ឈ្មោះសារ៉ាយ ស្រីកា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្សសាលា ទីលំបច្ចុប្បន្នភូមិ១ សង្កាត់​ដង​ទង់ ក្រុងខេមរភូមិន្ទ បើកបរម៉ូតូម៉ាកhonda click ពណ៌ស ពាក់ស្លាកលេខប​ន្ទាយមានជ័យ១M
៤៨២២ រងរបួសបាក់ថ្គាម​ខាងលើផ្នែកខាងឆ្វេង (របួសធ្ងន់)។
ទី២-ឈ្មោះសារ៉ាយ ធីតា ភេទស្រី អាយុ១៥ ឆ្នាំមុខរបរសិស្ស​សាលាទីលំនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ អ្នករួមដំណើរ(របួសស្រាល)​។
ទី៣-ឈ្មោះឈឿន សុខគា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង
សង្កា​ត់ ស្ទឹងវែង ក្រុងខេមរភូមិន្ទ បើកបរម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ របួសបាក់ ដៃ ខាង ឆ្វេង​(របួសធ្ងន់). ចំណែកម៉ូតូទាំង២ បានរងការខូចខាត មួយកំណាត់ មុខស្ទើរទាំងស្រុង។

លោកបញ្ជាក់ថា ក្រោយពីកើតហេតុភ្លាម​កម្លាំងសមត្ថកិច្ចបានដឹកយក​ជនរងគ្រោះទៅកាន់​មន្ទីរ​ពេទ្យ ខេត្តកោះកុង ដើម្បីព្យាបាល។ចំណែក​មធ្យោបាយ​ទាំអពី​ត្រូវបានសមត្ថកិច្ច​នាំ​យកទៅ​រក្សាទុក នៅអធិការក្រុង រងចាំការដោះស្រាយជាក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6470 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
33877 នាក់
ខែនេះ :
168451 នាក់
3 ខែនេះ :
587275 នាក់
សរុប :
1975862 នាក់