ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
អភិបាលខេត្តស្វាយ​រៀង ជំរុញឱ្យមន្ត្រីជំនាញ អនុវត្តច្បាប់​ចរាចរ​ណ៍ផ្លូវគោក ឲ្យបានតឹ​ងរ៉ឹង និងម៉ឺង​ម៉ាត់បំ​ផុត
So,01 März 2020 (Time 12:38 )
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 567នាក់)


ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែ​ន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយ​រៀង និងជាប្រធានអនុ​គណៈ​កម្មការសុវត្ថិភា​ពចរាចរណ៍ផ្លូវគោកខេត្ត បានធ្វើការផ្តាំផ្ញើដល់មន្ត្រីជំនា​ញ ត្រូវធ្វើការណែនាំ អប់រំ ព្រមទាំងអនុវត្តវិ​ធានការច្បាប់ និងធ្វើការផាក​ពិន័យឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ដោយ​គ្មាន​ការលើកលែង ឬយោគយ​ល់ជាដាច់ខាត ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលមិ​នគោរ​ព​ច្បាប់ចរាចរណ៍ផ្លូវគោក និងបង្កឲ្យមា​នគ្រោះថ្នាក់ចរាចរណ៍កើតឡើង ព្រមទាំងត្រូវបន្តពង្រឹង និង​រឹតបន្តឹងការអនុវត្តច្បា​ប់ចរាចរណ៍ផ្លូវគោក ដោយផ្ដោតជា​សំខាន់ទៅលើការបើកបរហួស ល្បឿន​កំណត់ការ​បើកបរក្រោមឥទ្ធិពល​ជាតិស្រវឹង ឬសារធាតុញៀន​មិនប្រកាន់ស្ដាំ​ការវ៉ាជែង​ក្នុងស្ថាន​ភាពគ្រោះថ្នាក់ ការមិនគោរព​សិទ្ធិអាទិភាព ជាពិសេសធ្វើយ៉ាងណា​ ឲ្យអ្នកបើកបរទោចក្រ​យានយន្ត​ពាក់មួកសុវត្ថិ​ភាពឲ្យបានច្រើនជាអតិបរមា​។

ទន្ទឹមនេះ គ្រប់មន្ទីរ-អង្គភាព គ្រឹះស្ថានសិក្សា គ្រឹះស្ថានរដ្ឋ គ្រឹះស្ថានឯកជន រោងចក្រ និងស​ហគ្រា​ស គួររៀបចំឲ្យមានបទប​ញ្ជាផ្ទៃក្នុង ដោយមិនអនុញ្ញា​តឲ្យចូលធ្វើការ ឬចូលរៀន​ក្នុងករណី​ជិះ​ទោចក្រយានយន្ត (ម៉ូតូ) មិនពាក់មួកសុវត្ថិភាព និងបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់ជាដើម។ ត្រូវ​បង្កើន​ការត្រួតពិនិត្យ អ្នកបើកប​រមានជាតិអាល់កុល និងគ្រឿងញៀន ជាពិសេ​សមុខសញ្ញាអ្នក​បើកបរថ​យន្តកុងទឺន័រ រថយន្តដឹកទំនិញធុនធំ និងអ្នកបើកបររថយ​ន្តដឹកអ្នកដំណើរពេលយប់។


ឯកឧត្តមអភិបាលខេត្ត​ មានប្រសាសន៍ណែនាំបែបនេះ បាន​ធ្វើឡើង​ក្នុងឱកាសដែលឯកឧត្តម​អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែ​នការ ចាត់តាំងអនុវត្ត​ផែនការសកម្មភាព​ស្ដីពី​ការរឹត​បន្តឹង​អនុវត្តច្បាប់​ស្ដីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ ​នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំធំ អាគារ ”ឃ” សាលាខេត្ត
ដោយមាន​ការអញ្ជើញចូលរួមពី​ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត លោក​ស្រីតំណាងប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោក លោកស្រី​ស្នងការរងន​គរបាលខេត្ត លោកមេបញ្ជា​ការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង-ស្រុក លោកអធិការនគរបាល និងមេបញ្ជាការមូល​ដ្ឋានកងរាជអាវុធ​ហត្ថក្រុង-ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ និងយុវជនកាកបាទក្រហមកម្ពុជាជាច្រើនរូបទៀត សរុបវត្តមានប្រមាណ ៤០០​នាក់។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោ​លបំណងផ្សព្វផ្សាយនូវបណ្ដាវិធាន និងយន្តការគន្លឹះនានា​ដែល​ត្រូវអនុវត្ត ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់​បន្ថយការរង​គ្រោះ​ដោយគ្រោះថ្នាក់ចរាចរណ៍ ស្របតាមទិសស្លោក “ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យ​មានគ្រោះ​ថ្នាក់ចរា​ចរណ៍” ដោយ​កំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំ នៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍​ផ្លូវគោ​កខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោក លោក​ស្រី សមាជិក សមាជិកាអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់ថ្នាក់ ព្រមទាំងកងកម្លាំង និងអង្គភាពពា​ក់ព័ន្ធ ដែលបានចូលរួមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈកា​ររួម​ចំណែកផ្សព្វផ្សាយ​ច្បាប់ជូនដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត បានយ៉ាងទូលំ​ទំលា​យ នាពេលកន្លងមក៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួនជន​សង្ស័យម្នាក់ ជាជ​ន​ជា​តិឥណ្ឌូនេស៊ី​ ទៅសាលា​ដំបូងខេត្ត ​ពាក់​ព័ន្ធករណី​លួច​ប្រាក់​ក្រុម​ហ៊ុន ជាង​១លា​នបាត(ប្រាក់ថៃ) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា​ធរឃុំអូរបី​ជាន់ ត្រៀមរួច​ជាស្រាចនូវរថយន្ត និងដីទី​លានចា​ក់សំរាម១ហិចតា ដើម្បីប្រមូ​លយក​ទៅចាក់​ នាររដូវប្រាំងខាងមុខនេះ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​​ខេត្ត​កំពត​ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​អាជីវករ​ នៅផ្សារ​សាមគ្គី​ទី ក្នុង​ក្រុង​កំពត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត​ទំនិញខូច​គុណភាព និងហួស​កាលបរិច្ឆេទ ប្រើប្រាស់​សរុបចំនួន១១​៧.៥៩គីឡូក្រាម ពីក្រុមអាជីវករ ដែល​ដាក់តាំង​លក់​នៅតាមផ្ទះ និងតូប នៅតា​មបណ្ដោយផ្លូវជា​តិលេខ៥៨ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1279 នាក់
ម្សិលមិញ :
3983 នាក់
សប្តាហ៍នេះ :
29269 នាក់
ខែនេះ :
200615 នាក់
3 ខែនេះ :
569399 នាក់
សរុប :
2508515 នាក់