ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
សម្តេចតេជោ ហ៊ុន សែន៖​ក្រោយពីការដាក់​ចេញនូវនយោ​បាយ ឈ្នះ ឈ្នះ គឺការប្រែក្លាយ​តំបន់ស​មរ​ភូមិក្តៅ​ទាំងអស់ ក្លាយ​ទៅជាតំន់ដែល​មានសុខសន្តិភាព ​និងការអ​ភិវឌ្ឍន៍
So,01 März 2020 (Time 12:35 )
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 524នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រោយពី​ការដាក់ចេញនូវ​នយោបាយ ឈ្នះ ឈ្នះហើយ ក្នុងការអ​ភិវឌ្ឍន៍​ប្រទេសជាតិ ​គឺសម្តេចតេជោ​បានដាក់ចេញនូវគោលដៅពីរសំខាន់
​គោលដៅទី១៖គឺការប្រែក្លាយតំបន់​សមរភូមិក្តៅទាំងអស់ឱ្យ​ក្លាយទៅជា​តំន់ដែលមានសុខសន្តិភាព និងកា​រអភិវឌ្ឍន៍ និងគោលដៅទី២៖គឺការប្រែក្លាយ​តំបន់ព្រំដែន​ទាំងអស់ឱ្យ​ទៅជាព្រំដែន​ដែលមាន​សុខសន្តិភាព តំបន់ទីផ្សារ និងកិច្ចស​ហប្រតិបត្តិការល្អជាមួយ​ប្រទេសជិតខាង។ទន្ទឹមនឹងនោះ សម្តេចតេ​ជោ ​ហ៊ុន សែន​ បានមានប្រ​សាសន៍ដោយក្តីមោទនភាពចំពោះ​នយោបាយ ​ឈ្នះ ឈ្នះ​ ដែល​សម្តេចបានដាក់ចេញកាលពីចុង​ឆ្នាំ២៩៩៨ ហើយផ្តើម​ចេញ​ពី​គោល​នយោបាយ ​ឈ្នះ ឈ្នះ នេះ​ហើយ ​ដែល​បាន​ពន្លត់​ភ្លើង​សង្គ្រាម​នៅ​កម្ពុជា។

សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសា​សន៍​បែបនេះ​ ក្នុងឱកាសដែល​សម្តេច​អញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​សម្ពោធ​ដាក់ឱ្យប្រើ​ប្រាស់​ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ា​ត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់​ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នា​ព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័​ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ក្នុងនោះ​ក៏មានការ​អញ្ជើញចូ​លរួមពីឯកឧត្តម​ វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូ​តចិន​ប្រចាំ​កម្ពុជាផងដែរ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យ​ដឹងថា ផ្លូវនេះបានចំណោយ​ថវិកាសាងសង់ប្រមាណ១២២.៩៨លានដុល្លារអាមេរិក ដែលជា​ហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយ​ថវិកាបដិភាគរបស់រា​ជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះ​ស្រាយ​បញ្ហាផលប៉ះពាល់នានា ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធ​អាករ​ជាដើម។ផ្លូវជាតិមួយខ្សែដ៏វែងនេះ ត្រូវបានសាងសង់ស្រប​ទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទ​ដ្ឋានបច្ចេកទេសរ​បស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានទទឹងតួផ្លូវសរុប១២ម៉ែត្រ ក្រាលកៅ​ស៊ូពីរស្រទាប់ (DBST) និងមានទទឹង១០ម៉ែត្រ។ផ្លូវមួយខ្សែ​នេះក៏ត្រូវបានសាងសង់ស្ពានតភ្ជាប់ចំនួន ៤៧កន្លែង ប្រវែងសរុប១,៥៧៤ម៉ែត្រ ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួត​ពិនិត្យប​ច្ចេក​ទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សា​បច្ចេកទេស ក្វាងចូវ វ៉ានអាន ដោយប្រើរ​យៈពេលសា​ងសង់ចំនួន៤៣ខែ គិតចា​ប់ពីខែមិថុនា ឆ្នាំ២០១៥ ដល់ខែម​ករា ឆ្នាំ២០១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ​​ផ្លូវជាតិលេខ៥៨នេះ ដើរតួនាទី​យ៉ាង​សំខាន់ និង​ជាផ្លូវយុទ្ធ​សាស្រ្ត​មួយសម្រាប់​បម្រើឱ្យ​ការ​​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ផង ការពារអ​ធិបតេយ្យ​ភាព​ជាតិផង និងជួយទ្រទ្រង់យ៉ាង​រឹង​មាំ​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​រវាង​ប្រទេសកម្ពុជា និងប្រទេសថៃ ពីព្រោះផ្លូវនេះ​បាន​តភ្ជាប់ពីខេត្ត​បន្ទាយ​​មានជ័យ ទៅ​នឹង​ខេត្ត​ឧត្តរ​មាន​ជ័យ ​ស្របតា​មខ្សែបន្ទាត់​ព្រំ​ដែនកម្ពុជា-ថៃ ឆ្លងកាត់ទីក្រុង​ប៉ោយ​ប៉ែត ដែលជាទីក្រុងដ៏​មាន​សក្តានុពល​ និងជាច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូងដ៏សំខាន់។ផ្លូវជាតិនេះ អាច​សម្រួលដល់ការ​ផ្លាស់ប្តូរ​ផលិតផល សកម្មភាព​ពាណិជ្ជ​កម្ម និងសុខាភិបាល រវា​ង​ប្រជា​ពលរដ្ឋថៃ និង​កម្ពុជា ហើយក៏អាច​សម្រួល​​ដល់​វិស័យ​​ទេសចរណ៍​ពីប្រទេសថៃមក​ទស្សនា​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្តសៀមរាបផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួនជន​សង្ស័យម្នាក់ ជាជ​ន​ជា​តិឥណ្ឌូនេស៊ី​ ទៅសាលា​ដំបូងខេត្ត ​ពាក់​ព័ន្ធករណី​លួច​ប្រាក់​ក្រុម​ហ៊ុន ជាង​១លា​នបាត(ប្រាក់ថៃ) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា​ធរឃុំអូរបី​ជាន់ ត្រៀមរួច​ជាស្រាចនូវរថយន្ត និងដីទី​លានចា​ក់សំរាម១ហិចតា ដើម្បីប្រមូ​លយក​ទៅចាក់​ នាររដូវប្រាំងខាងមុខនេះ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​​ខេត្ត​កំពត​ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​អាជីវករ​ នៅផ្សារ​សាមគ្គី​ទី ក្នុង​ក្រុង​កំពត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត​ទំនិញខូច​គុណភាព និងហួស​កាលបរិច្ឆេទ ប្រើប្រាស់​សរុបចំនួន១១​៧.៥៩គីឡូក្រាម ពីក្រុមអាជីវករ ដែល​ដាក់តាំង​លក់​នៅតាមផ្ទះ និងតូប នៅតា​មបណ្ដោយផ្លូវជា​តិលេខ៥៨ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
999 នាក់
ម្សិលមិញ :
3983 នាក់
សប្តាហ៍នេះ :
28989 នាក់
ខែនេះ :
200335 នាក់
3 ខែនេះ :
569119 នាក់
សរុប :
2508235 នាក់