ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
លទ្ធផល នៃកាត្រួតពិនិត្យសុវត្ថិភាព​ ផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងពិព​ណ៌ក​ម្ពុ​ជា​-ថៃ របស់​មន្រ្តីសា​ខាកាំកុង​ត្រូល​ ខេត្ត​កណ្តា​ល ពុំបានរក​ឃើញ​សារធាតុគី​មី​ហាម​ឃាត់ឡើយ
So,01 März 2020 (Time 12:33 )
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 499នាក់)


ខេត្តកណ្តាល៖ដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋផ្នែកអនាម័យនិងចំនីអាហារ ​នៅរសៀ​ល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្រ្តីសាខាកាំកុងត្រូ​លខេត្តក​ណ្តាល បានសហការណ៍ជាមួយ មន្ត្រី​នាយកដ្ឋានមន្ទីរពិសោធន៍ មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងតំណាងក្រុមហ៊ុ​នរៀបចំតាំងពិពណ៌ បាន​នាំ​យករថយន្តមន្ទីរ ពិសោធន៍​ចល័ត របស់អគ្គនាយកដ្ឋាន​ ចុះត្រួតពិនិត្យ​សុវត្ថិភាព ផលិតផលម្ហូប​អា​ហារ រួមមាន ប្រហិតសា​ច់គោ ប្រហិតកញ្ចប់ថៃ សាច់ក្តាម បង្កាស្រស់ គុយទាវ តំណាប់ផ្លែឈើ និងនំ​ស្រួយនាំចូលពីប្រទេសថៃ ដែលដាក់តាំ​ងលក់នៅក្នុងពិពណ៌កម្ពុជា-ថៃ នៅឃុំដីឥដ្ឋ ស្រុកកៀ​នស្វាយ ខេត្តកណ្តាល​។

ក្នុងការចុះនេះ ក្រុមការងារបា​នយកគំរូផលិតផលម្ហូបអាហា​រចំនួន១៥គំរូ រួមមានប្រហិតសាច់ក្តាម ប្រហិតត្រី ហតដក(hot dog) ប្រហិតសា​ច់គោ គុយទាវ បង្កា បញ្ជូន​មករថយន្តមន្ទីរ​ពិសោធន៍ចល័ត ជាលទ្ធផ​ល ពុំ​បានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងគំរូផ​លិត​ផលទាំងនោះទេ​។​

ក្នុងឱកាសនោះ​ មន្រ្តីសាខាកាំកុងត្រូល​បានធ្វើកិច្ចសន្យា ជាមួយអាជីវករដែលតាំងល​ក់នំស្រួយ និង​តំណាប់ផ្លែឈើ ដែល​ដាក់តាំងលក់ពុំមានផ្លាកសញ្ញា និងរយៈពេ​លប្រើ​ប្រាស់ត្រឹមត្រូវតា​មលក្ខណៈ​ច្បាប់ និងផ្សព្វផ្សាយអំ​ពីរបៀបតាំងលក់ផលិតផលម្ហូប អាហារ និងការដាក់​ស្លាកតំលៃ​ផលិតផល​ជា​ប្រាក់រៀលជូនដ​ល់អាជីវករផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6908 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
34315 នាក់
ខែនេះ :
168889 នាក់
3 ខែនេះ :
587713 នាក់
សរុប :
1976300 នាក់