ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
អភិបាលរ​ងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនកា​រ អភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២០ និង​ផែនការអាទិ​ភាព ក្នុងការទាក់ទាញទេសចរណ៍
So,01 März 2020 (Time 12:31 )
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 549នាក់)


ខេត្តព្រះសីហនុ៖លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែ​ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំ​ផ្សព្វ​ផ្សាយផែនការ​ អភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២០ និងផែនការអាទិភាព ក្នុងការ​ទាក់ទាញ​ទេសចរណ៍​។

ពិធីនេះបានធ្វើឡើង​នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ ដោយមានការចូលរួមពី​អភិបាលរងក្រុង ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជីវករ នៅក្នុងក្រុងព្រះសីហនុ។

លោក ម៉ាង ស៊ីណេត មានប្រសាសន៍ថា វិស័យទេ​សចរណ៍ ត្រូវបានរាជរដ្ឋាភិបាល​ចាត់ទុកជាមា​សបៃតង នឹងជាវិស័យអាទិភាព​មួយក្នុងចំណោមវិស័​យអាទិភាពនានា ចូលរួមជំរុញកំ​ណើននឹងការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតកា​រងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់​ដល់ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា និងការអភិរក្សសម្បត្តិវប្បធម៌ និងធន​ធានធម្ម​ជាតិយ៉ាងសំខាន់។

ខេត្តព្រះសីហនុ រដ្ឋាភិបាលកំណត់​ជាគោលដៅសេដ្ឋកិច្ច​គំរូពហុបំណង ស្របតាមគោល​នយោ​បាយអ​ភិវឌ្ឍន៍ឧ​ស្សាហកម្ម២០១០-២០២៥ ក្នុងគោល​នយោ​បាយ និងផែ​នការយុទ្ធ​សាស្ត្រអភិវឌ្ឍន៍ ទេស​ចរណ៍ សក្តានុពលដ៍វិសេ​សវិសាល នៃធនធានសេដ្ឋ​កិច្ច និងធនធានធម្មជាតិ រួមមាន​តំបន់​សេដ្ឋកិច្ចពិសេស កំពង់ផែអន្តរជាតិឆ្នេរ និងកោះដ៏ស្រស់ស្អាត ឧទ្យានជាតិ និងទឹក​ជ្រោះ​ក្បាល​ឆាយ និងធ​នធាននៅបាតសមុទ្រ​ជាដើម ដែលជា​សត្ដានុព​លយ៉ាង​ធំធេងសម្រាប់កា​រអភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គមក៏ដូច ជាការទាក់​ទាញទេសចរណ៍​ឱ្យចូលមកទស្ស​នាកម្សាន្តមា​នការកើនឡើង​ជារៀងរាល់ឆ្នាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួនជន​សង្ស័យម្នាក់ ជាជ​ន​ជា​តិឥណ្ឌូនេស៊ី​ ទៅសាលា​ដំបូងខេត្ត ​ពាក់​ព័ន្ធករណី​លួច​ប្រាក់​ក្រុម​ហ៊ុន ជាង​១លា​នបាត(ប្រាក់ថៃ) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា​ធរឃុំអូរបី​ជាន់ ត្រៀមរួច​ជាស្រាចនូវរថយន្ត និងដីទី​លានចា​ក់សំរាម១ហិចតា ដើម្បីប្រមូ​លយក​ទៅចាក់​ នាររដូវប្រាំងខាងមុខនេះ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​​ខេត្ត​កំពត​ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​អាជីវករ​ នៅផ្សារ​សាមគ្គី​ទី ក្នុង​ក្រុង​កំពត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត​ទំនិញខូច​គុណភាព និងហួស​កាលបរិច្ឆេទ ប្រើប្រាស់​សរុបចំនួន១១​៧.៥៩គីឡូក្រាម ពីក្រុមអាជីវករ ដែល​ដាក់តាំង​លក់​នៅតាមផ្ទះ និងតូប នៅតា​មបណ្ដោយផ្លូវជា​តិលេខ៥៨ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
719 នាក់
ម្សិលមិញ :
3983 នាក់
សប្តាហ៍នេះ :
28709 នាក់
ខែនេះ :
200055 នាក់
3 ខែនេះ :
568839 នាក់
សរុប :
2507955 នាក់