ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ដ្ឋបាល​ខេត្តត្បូងឃ្មុំ​ បើកកិច្ចប្រជុំបូក​សរុ​បរបាយការណ៍ ការងារគ្រោះ​មហន្តរាយឆ្នាំ២០១៩ និង​ទិស​ដៅការងារ២០២០
So,01 März 2020 (Time 12:25 )
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 362នាក់)


ខេត្តត្បូងឃ្មុំ៖ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​នៃគណៈ​អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធា​នក្រុមប្រឹក្សាខេត្ត បានអ​ញ្ជើញ​ជាអ​ធិបតីក្នុងកិច្ចប្រជុំបូកសរុ​បរបាយការណ៍ ការងារគ្រោះ​មហន្តរាយឆ្នាំ២០១៩ និង​ទិស​ដៅការងា​រ២០២០។កិច្ចប្រជុំនេះបានធ្វើឡើង​កាលពីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាល​ប្រជុំ(គ)​សាលាខេត្តត្បូងឃ្មុំ។

ឯកឧត្ដម​បណ្ឌិត ជាម​ ច័ន្ទសោភ័ណ​ អភិបាល​ខេត្ត​ និងជាប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះម​ហន្តរាយខេត្ត បានឱ្យ​ដឹងថា​ ក្នុងឆ្នាំ២០១៩កន្លងទៅ​ទូទាំងខេ​ត្តទទួល​រងគ្រោះ​ទឹកជំនន់​ប៉ះពាល់​ប្រជាជន​ចំនួន​១៩,​៩២៧គ្រួសារ និងត្រូវជម្លៀស​ពលរដ្ឋទៅកាន់ទួលសុវត្ថិភាព​ចំនួន​៣,២៥៨​គ្រួសារ​ ផ្លូវ​ថ្នល់​ សាលារៀន​ និងវត្តអារាម​ជាច្រើនរង​ការជន់លិច​។

ដោយឡែក​គ្រោះរាំងស្ងួត​បានប៉ះពា​ល់ស្រូវនិងដំណាំផ្សេងៗ​ចំនួន១០,៧២១​ហិចតា សង្គ្រោះ​ឡើ​ងវិញ​បាន​ចំនួន​៩,២៨២ហិចតា ខ្យល់កន្ត្រាក់​ចំនួន៤៣លើក ខូចផ្ទះ៥៨៤​ខ្នង​ អគ្គីភ័យ​ចំនួន​១២លើ​ក​ ឆេះផ្ទះ​៣៤ខ្នង។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងការកោតសរសើរ និងវាយត​ម្លៃខ្ពស់ចំពោះអ្នក​ពាក់ព័ន្ធទាំង​អស់ដែលខិតខំជួយស​ង្គ្រោះលើកិច្ចការងារនេះ ព្រមទាំងបានធ្វើការណែនាំ ដល់គ្រប់មន្ត្រី និងអ្នក​ពា​ក់ព័ន្ធត្រូវរួមសហការគ្នាត្រៀមឆ្លើយតប ក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះ​ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលា និងមានប្រ​សិទ្ធភាព​ខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេ​ត្តបន្ទាយមានជ័យ ទទួល​យកសំណូមពរ និងបញ្ហាប្រឈ​មរបស់​ប្រជាព​លរដ្ឋនៅក្នុងស្រុកថ្មពួក ដែល​បានលើកឡើង ក្នុងវេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់​ក្រុម​ប្រឹក្សាខេត្ត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូ​នខ្លួន​ថៅ​កែ​ដេប៉ូ​បូម​ខ្សាច់ នៅ​គល់​ស្ពាន​ព្រែក​សំ​រោងម្នាក់ ទៅតុលាការ​ភ្នំពេញ ពាក់ព័ន្ធ​បទ​ល្មើ​ស មិន​បំពេញ​កាតព្វកិច្ច​ ចំពោះ​ឧបករណ៍​​ដែល​អាច​ជួញដូរ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ​ករណីគ្រឿង​ញៀន (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតរាប់តោន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជិះម៉ូតូនៅតាមដងផ្លូវសុខៗ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល បណ្តាលឲ្យរងរបួសយ៉ាងដំណំ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
868 នាក់
ម្សិលមិញ :
5594 នាក់
សប្តាហ៍នេះ :
31319 នាក់
ខែនេះ :
130472 នាក់
3 ខែនេះ :
355456 នាក់
សរុប :
1033997 នាក់