ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
មាន​ក​រណី​ភ្លើងឆា​បឆេះព្រៃ នៅ​ក្នុងភូមិសា​ស្ត្រខេត្តកែប ដោយមិនដឹងមូល​ហេតុ តែត្រូវ​បាន​ពន្លត់​ទាន់ពេលវេលា
So,01 März 2020 (Time 12:17 )
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 349នាក់)


ខេត្ត​កែប​៖ករណីមានភ្លើង​ឆាបឆេះព្រៃ ​និងចំការរបស់ប្រជាពលរដ្ឋ ស្ថិតចំណុចភូមិសា​ស្ត្រទឹកដី​ក្រុង​កែប និងភូមិ​សាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប បានធ្វើឱ្យផលដំ​ណាំរបស់អ្នក​ស្រុកមួយ​ផ្នែក​ត្រូវ​រងការបំផ្លាញដោយសារមានភ្លើងឆេះរាលដាលដោយពុំដឹងមូលហេតុច្បាស់លាស់។

តាម​សេចក្តីរាយ​ការណ៍ពីប្រជា​ពលរដ្ឋស្ថិតក្នុងតំបន់ខាងលើបានរៀបរាប់ថា ករណីភ្លើងឆេះព្រៃរាល​ដាលបង្កប៉ះ​ពាល់ដ​ល់ផលដំណាំនេះ គឺមិនទាន់ដឹ​ងថាឆេះ​ដោយសា​រការដុតបំផ្លាញ​ឬការបោះ​ចោ​លក​ន្ទុយបារីនោះទេ ប៉ុន្តែករណី​ខាងលើពុំបង្ក​ផលប៉ះពាល់ដល់​លំនៅដ្ឋានអ្នក​ស្រុកឬ​​បង្ករបួស​ស្នាមដល់មនុស្ស សត្វឡើយ ហើយការឆេះយ៉ាងពេញប​ន្ទុកនេះ​ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច​ចុះ​មកអន្តរាគមន៍ជួ​យពន្លត់បានទា​ន់ពេលវេលាផងដែរ។

សូមជម្រាបថា ករណីភ្លើងឆាបឆេះព្រៃនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ និង​បន្ត​ឆាប​ឆេះរហូតដល់យប់នាថ្ងៃដដែល។ ក្នុងខណៈនោះដែរគេឃើញវត្តមានអាជ្ញាធរខេត្តកែប លោ​ក​ឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ត្រីស្នងការរង និងអធិការន​គរបាល​ក្រុង ស្រុក ក៏បានដឹកនាំកម្លាំងនគរបាល រួមជាមួយប្រជាពលរដ្ឋប្រមាណ៧០នាក់ និងឡានទឹ​កចំនួន​៣​គ្រឿង(រថយន្តស្នងការដ្ឋាន១គ្រឿង អធិការក្រុងកែប ១គ្រឿង និងអធិការស្រុក ១គ្រឿង) ដើម្បីចុះ​អន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃក្នុងដីឡូត៍ និងឆេះក្នុងចំការចំនួន៣កន្លែង នៅក្នុងភូមិដំណា​ក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ២កន្លែង និងនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ១កន្លែង។ចំពោះ​ហេតុការណ៍នេះកម្លាំងនគរបាលក៏បានចុះអន្តរាគមន៍ពន្លត់ និងគ្រប់គ្រង​ស្ថានការព​ន្លត់បានរ​លត់ជាស្ថាពរ ដោ​យប្រើទឹកអស់ចំនួន៧ឡាន។

ចំពោះ​ករណី​ឆេះព្រៃខាង​លើនេះ បណ្តាលឱ្យខូចខាត​ដំណាំប្រជាពលរដ្ឋមួយចំនួនរួមមាន៖ ដើមស្វាយចំ​នួន១៥០ដើម ​និងដើមម្រេចចំនួន៨០គុម្ព រួមទាំងដើមល្ហុង ចេក ស្វាយចន្ទីមួ​យចំនួន​ទៀត តែមិនបណ្តាលឱ្យរាលដាលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេ​ត្តបន្ទាយមានជ័យ ទទួល​យកសំណូមពរ និងបញ្ហាប្រឈ​មរបស់​ប្រជាព​លរដ្ឋនៅក្នុងស្រុកថ្មពួក ដែល​បានលើកឡើង ក្នុងវេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់​ក្រុម​ប្រឹក្សាខេត្ត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូ​នខ្លួន​ថៅ​កែ​ដេប៉ូ​បូម​ខ្សាច់ នៅ​គល់​ស្ពាន​ព្រែក​សំ​រោងម្នាក់ ទៅតុលាការ​ភ្នំពេញ ពាក់ព័ន្ធ​បទ​ល្មើ​ស មិន​បំពេញ​កាតព្វកិច្ច​ ចំពោះ​ឧបករណ៍​​ដែល​អាច​ជួញដូរ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ​ករណីគ្រឿង​ញៀន (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតរាប់តោន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជិះម៉ូតូនៅតាមដងផ្លូវសុខៗ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល បណ្តាលឲ្យរងរបួសយ៉ាងដំណំ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
627 នាក់
ម្សិលមិញ :
5594 នាក់
សប្តាហ៍នេះ :
31078 នាក់
ខែនេះ :
130231 នាក់
3 ខែនេះ :
355215 នាក់
សរុប :
1033756 នាក់